បង់ក្លាដែស ធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត ខណៈបក្សប្រឆាំងធ្វើពហិការមិនចូលរួម

2024/01/02 11:02:15 pm        326

គណបក្សកាន់អំណាចរបស់ប្រទេសបង់ក្លាដែស បានធ្វើការប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការ ក្នុងទីក្រុងដាកា កាលពីថ្ងៃចន្ទ (ទី១ ខែមករា) នៅមុនពេលការបោះឆ្នោតសកល ដែលបានគ្រោងធ្វើនៅថ្ងៃទី៧ ខែមករា ដែលគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសនេះ កំពុងធ្វើពហិការ។

ប្រទេសដែលមានប្រជាជនជិត ១៧០លាននាក់នេះ នឹងរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅក្នុងការបោះឆ្នោតមួយ ដែលមនុស្សជាច្រើនរំពឹងថា នឹងផ្តល់ឲ្យគណបក្សកាន់អំណាច Awami League នូវអាណត្តិទី៤ ជាប់ៗគ្នា និងជ័យជម្នះយ៉ាងលើសលប់ សម្រាប់នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលកាន់អំណាចតាំងពីឆ្នាំ២០០៩ មក។

ស្របពេលព្រឹត្តិការសម្រេចជោគវាសនារបស់ប្រទេសជិតកើតឡើងហើយនោះ បណ្ដាគណបក្សប្រឆាំងសំខាន់ៗរបស់ប្រទេស កំពុងធ្វើពហិការមិនចូលរួមការបោះឆ្នោត នាពេលខាងមុខនេះឡើយ ខណៈដែលលោកស្រី Hasina បានច្រានចោលការទាមទារឲ្យចុះចេញពីតំណែង ដែលនឹងអនុញ្ញាតឲ្យការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅក្រោមរដ្ឋាភិបាលបណ្តោះអាសន្នអព្យាក្រឹត។ ដូច្នេះ មានន័យថា បេក្ខជននៅលើសន្លឹកឆ្នោតទាំងអស់ នាថ្ងៃអាទិត្យនេះ នឹងមានមកតែពីគណបក្ស Awami League សម្ព័ន្ធមិត្តរបស់គណបក្សនេះ ឬបេក្ខជនឯករាជ្យប៉ុណ្ណោះ។

ក្នុងអំឡុងពេលការប្រមូលផ្តុំធ្វើយុទ្ធនាការបោះឆ្នោត ក្នុងទីក្រុងដាកា លោកស្រី Hasina បាននិយាយថា៖ «មិនមានអ្វីចាំបាច់ឲ្យពួកយើងពាក់ព័ន្ធនឹងទង្វើលួចសន្លឹកឆ្នោតនោះទេ។ ជាមួយនឹងលទ្ធិប្រជាធិបតេយ្យដែលកំពុងបន្តមាននៅក្នុងប្រទេសនេះ សេវាសាធារណៈបានកើនឡើង ហើយយើងទទួលបានសំឡេងឆ្នោតដោយការភ្ជាប់ទំនាក់ទំនងដ៏បរិសុទ្ធជាមួយប្រជាជន»។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មនុស្សរាប់ម៉ឺននាក់ បានចេញតវ៉ាជាច្រើនដង ដែលទាមទារលោកស្រី Hasina លាលែងពីតំណែង នៅមុនការបោះឆ្នោតនេះ។ បណ្ដាមេដឹកនាំជាច្រើននៃគណបក្សប្រឆាំងសំខាន់ៗរបស់ប្រទេស និងអ្នកគាំទ្ររបស់ខ្លួន កំពុងជាប់ពន្ធនាគារ។ គណបក្សប្រឆាំងដ៏ធំបំផុតនៃគណបក្សជាតិនិយមបង់ក្លាដែស បាននិយាយថា ពួកគេមិនមានជំនឿនោះទេថា គណបក្ស Awami League នឹងរៀបចំការបោះឆ្នោតមួយ ដោយសេរី និងយុត្តិធម៌៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm