ក្រសួងការបរទេសបញ្ជាក់ថាពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិតឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីនៅជប៉ុនទេ

2024/01/02 11:32:16 pm        33

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសថា រហូតមកដល់ពេលនេះ ពុំមានប្រ ជាពលរដ្ឋខ្មែរណាម្នាក់បាត់បង់ជីវិតឬរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប្រទេសជប៉ុននោះឡើយ ខណៈ និស្សិតខ្មែរចំនួន៨នាក់ដែលកំពុងរស់នៅតំបន់រញ្ជួញដីខ្លាំង ក៏ត្រូវបានជម្លៀសដល់ទីតាំងសុវត្ថិភាពផង ដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បានលើកឡើងថា សុវត្ថិភាពរបស់ពលរដ្ឋខ្មែរគឺជាអាទិភាព ចម្បងបំផុតរបស់រាជរដ្ឋាភិបាល ហើយក្រសួង និងស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន បាននិងកំពុង តាមដានដោយយកចិត្តទុកដាក់នូវការវិវត្តនៃគ្រោះធម្មជាតិនេះ ក៏ដូចជាបានខិតខំទាក់ទងពលរដ្ឋខ្មែរមួយ ចំនួនរស់នៅក្នុងប្រទេសជប៉ុនផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងទៀតថា មានពលរដ្ឋខ្មែរចំនួនជាង១៦០០នាក់ ដែលរស់នៅក្នុងតំបន់រងគ្រោះ(ខេត្តចំនួន៦) ហើយយោងតាមព័ត៌មានបឋមរបស់ស្ថានទូត ខ្មែរប្រចាំនៅទីនោះបានបញ្ជាក់ថា គិតត្រឹមម៉ោង១០ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ ពុំមានរបាយការណ៍ អំពីករណីពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួញដីខាងលើនេះនោះទេ។

ដោយឡែកមានរបាយការណ៍អំពីនិស្សិតខ្មែរចំនួនបីរូប ដែលស្ថិតនៅក្នុងខេត្ត អីស៊ីកាវ៉ា និងចំនួន ៥នាក់ទៀត ស្ថិតនៅខេត្តនីកាតា ត្រូវបានជម្លៀសមកទីតាំងមានសុវត្ថិភាពរួចហើយដែរ។ ទាក់ទងនិងករណីខាងលើនេះ ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុន នឹងបន្តតាមដាន និងសហការជាមួយអាជ្ញាធរជប៉ុនពាក់ ព័ន្ធ ដើម្បីរាយការណ៍ជាប្រចាំអំពីស្ថានភាពវិវត្តន៍។

ជាមួយគ្នានោះដែរក្រសួងការបរទេស បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស ជប៉ុន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរព និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បី សុវត្តិភាពផ្ទាល់ខ្លួនផងដែរ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm