ប្រេងហក់ឡើង ១,៥ភាគរយ នៅឆ្នាំថ្មី ក្រោយកងកម្លាំងអាមេរិក វាយទប់ស្កាត់ក្រុមហ៊ួទី នៅសមុទ្រក្រហម

2024/01/03 12:19:28 am        195

តម្លៃប្រេងបានហក់ឡើង ១,៥ភាគរយ នៅក្នុងដំណាក់កាលដំបូងនៃឆ្នាំថ្មី ដោយសារតែការរំខានដល់ការផ្គត់ផ្គង់ នៅមជ្ឈិមបូព៌ា បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងកងទ័ពជើងទឹក នៅសមុទ្រក្រហម និងក្តីរំពឹងនៃតម្រូវការខ្ពស់ នៅថ្ងៃឈប់សម្រាក និងការជំរុញសេដ្ឋកិច្ច នៅចិន ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំជាងគេបំផុតលើពិភពលោក។

តម្លៃប្រេងឆៅ Brent បានឡើង ១,២០ ដុល្លារ ឬ ១,៥ភាគរយ គឺឡើង ៧៨,២៤ ដុល្លារ ក្នុងមួយបារ៉ែល នៅត្រឹមម៉ោង ៤:៣៨នាទី ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក មានតម្លៃ ៧២,៦៦ដុល្លារ ក្នុងមួយបារ៉ែល ដោយឡើង ១ដុល្លារ ឬ ១,៤ភាគរយ។

ការស្ទង់មតិរបស់សារព័ត៌មាន Reuters ចំពោះសេដ្ឋវិទូ និងអ្នកវិភាគជាច្រើន បានព្យាករថា ប្រេងឆៅ Brent នឹងមានតម្លៃជាមធ្យម ៨២,៥៦ដុល្លារ ក្នុងមួយបារ៉ែល នៅឆ្នាំនេះ ពោលគឺខ្ពស់ជាងតម្លៃមធ្យម ៨២,១៧ដុល្លារ ក្នុងឆ្នាំ២០២៣ បន្តិច។ អ្នកវិភាគ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកដ៏ខ្សោយ នឹងកាត់បន្ថយតម្រូវការ ប៉ុន្តែរំពឹងថា ភាពតានតឹងភូមិសាស្ត្រនយោបាយ នឹងជួយគាំទ្រ។

កាលពីថ្ងៃអាទិត្យ (ទី៣១ ខែធ្នូ ឆ្នាំ២០២៣) ឧទ្ធម្ភាគចក្រអាមេរិក បានវាយទប់ស្កាត់ ចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់នៅលើនាវាដឹកកុងតឺន័រ Maersk ក្នុងសមុទ្រក្រហម ដោយធ្វើឲ្យទូករបស់ក្រុមហ៊ួទីចំនួន ៣គ្រឿងលិច និងបានសម្លាប់ជនសកម្មប្រយុទ្ធចំនួន ១០នាក់ ដែលបង្កើនហានិភ័យនៃសង្គ្រាមអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ក្លាយជាជម្លោះ ក្នុងតំបន់កាន់តែធំ។

ជម្លោះកាន់តែធំ អាចបិទផ្លូវទឹកដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនការផ្គត់ផ្គង់ប្រេង ដូចជាសមុទ្រក្រហម និងច្រកសមុទ្រ Hormuz ក្នុងឈូងសមុទ្រ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ កាលពីថ្ងៃចន្ទ (ទី១ ខែមករា) ថា បន្ទាប់ពីសមរភូមិទ័ពជើងទឹក នាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿង បានបើកចូលទៅក្នុងសមុទ្រក្រហម។បើតាមទិន្នន័យតាមដាននាវា បានឲ្យដឹងថា យ៉ាងហោចណាស់មាននាវាដឹកប្រេងចំនួន ៤គ្រឿង ដែលដឹកជញ្ជូនប្រេងម៉ាស៊ូត និងប្រេងយន្តហោះពីមជ្ឈិមបូព៌ា និងឥណ្ឌា ទៅកាន់អឺរ៉ុប កំពុងធ្វើដំណើរជុំវិញទ្វីបអាហ្រ្វិក ដើម្បីគេចពីផ្លូវសមុទ្រក្រហម៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm