ប្រទេសគ្មានសមុទ្រអេត្យូពី ចុះហត្ថលេខាលើកិច្ចសន្យាប្រើកំពង់ផែសមុទ្រក្រហមរបស់សូម៉ាលីឡែន

2024/01/02 05:21:41 pm        54

ការិយាល័យនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed បាននិយាយថា ប្រទេសអត់មានព្រំដែនជាប់សមុទ្រមួយនេះ កាលពីថ្ងៃចន្ទ (ទី១ ខែមករា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងមួយជាមួយតំបន់ផ្ដាច់ចេញពីប្រទេសសូម៉ាលី គឺសូម៉ាលីឡែន ដើម្បីប្រើប្រាស់កំពង់ផែសមុទ្រក្រហម Berbera របស់ដែនដីនេះ ខណៈដែលប្រទេសស្ថិតនៅតំបន់ស្នែងអាហ្វ្រិក (Horn of Africa) ឬឧបទ្វីបសូម៉ាលី បច្ចុប្បន្នពឹងផ្អែកលើប្រទេសជិតខាងជីប៊ូទី សម្រាប់ពាណិជ្ជកម្មតាមសមុទ្រភាគច្រើនរបស់ខ្លួន។

នៅក្នុងពិធីចុះហត្ថលេខាជាមួយប្រធានាធិបតីសូម៉ាលីឡែន លោក Muse Bihi Abdi នៅរដ្ឋធានីអាឌីសអាបេបារបស់ប្រទេសអេត្យូពី លោក Abiy បាននិយាយថា៖ «នេះគឺជាកិច្ចព្រមព្រៀងនាពេលនេះជាមួយបងប្អូនសូម៉ាលីឡែនរបស់យើង ហើយ MoU (អនុស្សរណៈនៃការយោគយល់គ្នា) ត្រូវបានចុះហត្ថលេខា នៅថ្ងៃនេះ»។

ជាមួយគ្នានេះ លោកប្រធានាធិបតី Abdi បានបន្ថែមថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ អេត្យូពីក៏នឹងក្លាយជាប្រទេសដំបូងគេ ដែលទទួលស្គាល់សូម៉ាលីឡែនជាប្រទេសឯករាជ្យមួយ ក្នុងពេលវេលាដ៏សមស្រប។

ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Abiy គឺលោក Redwan Hussien បាននិយាយថា អនុស្សរណៈនេះបើកផ្លូវដល់ការអនុញ្ញាតឲ្យអេត្យូពីមានប្រតិបត្តិការសមុទ្រពាណិជ្ជកម្ម នៅក្នុងតំបន់ ដោយផ្តល់ឲ្យខ្លួននូវសិទ្ធិចូលទៅកាន់មូលដ្ឋានយោធា ដែលបានជួលនៅសមុទ្រក្រហម។

សូមបញ្ជាក់ថា សូម៉ាលីឡែនមិនទទួលបានការទទួលស្គាល់ជាអន្តរជាតិដោយទូលំទូលាយនោះទេ បើទោះជាបានប្រកាសស្វ័យភាពពីប្រទេសសូម៉ាលី ក្នុងឆ្នាំ១៩៩១ ក៏ដោយ ហើយប្រទេសសូម៉ាលី និយាយថា សូម៉ាលីឡែន គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am