
ប្រជាជនអាល្លឺម៉ង់ភាគច្រើន មិនរំពឹងថា សង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នឹងបញ្ចប់នៅឆ្នាំ ២០២៤ នោះទេ។
ជនជាតិអាល្លឺម៉ង់ចំនួន៧០ភាគរយជឿថា វាមិនទំនងថា សង្រ្គាមនៅអ៊ុយក្រែន នឹងបញ្ចប់ នៅត្រឹមចុងឆ្នាំ ២០២៤នោះទេ។
អ្នកឆ្លើយសំណួរត្រឹមចំនួន១៥ភាគរយប៉ុណ្ណោះ មានមតិផ្ទុយគ្នា។
ប្រជាជនអាល្លម៉ង់ មានសង្ឃឹមថា ជម្លោះនៅតំបន់ហ្កាហ្សា នឹងបញ្ចប់ ទោះបីជាភាគច្រើន (៥២ភាគរយ) មិនរំពឹងថា វានឹងបញ្ចប់ នៅឆ្នាំ ២០២៤ក៏ដោយ។ ប្រហែល៣២ភាគរយគិតថា សន្តិភាពទំនងជានឹងកើតឡើង ខណៈដែល ១៦ភាគរយ មិនប្រាកដនោះ។
ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត នៅថ្ងៃទី ១៥-១៩ ខែធ្នូ ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ២.០៩២។ វាត្រូវបានគេចាត់ទុកថា ជាចំនួនតំណាងនៃមនុស្សពេញវ័យអាល្លឺម៉ង់។
មុននេះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បាននិយាយថា ប្រទេសអាល្លឺម៉ង់ គួរតែត្រៀមខ្លួន ដើម្បីបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ចំពេលមានការចុះខ្សោយនៃការគាំទ្រពីអ្នកដទៃទៀតនោះ។