អ៊ា​ន ពិសី កាន់​តែ​មាន​កម្លាំងចិត្ត ក្រោយ​រក​បាន​គ្រាប់​ដំបូង​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​

2021/06/22 06:57:18 pm        110

បាល់ទាត់៖ កីឡាករ អ៊ា​ន ពិសី បាន​សម្ដែង​ការ​សប្បាយ​ចិត្ត ក្រោយ​រក​បាន​គ្រាប់​បាល់​ដំបូង​ឲ្យ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ជំនួប​ជាមួយ​សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ នៃ​ពានរង្វាន់ League Cup 2021 កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ហើយ​បាន​ចាត់​ទុក​ការ​បញ្ចប់​ទីនេះ​គឺជា​កម្លាំងចិត្ត​ដ៏​សំខាន់ ដើម្បី​ជំរុញ​រូប​គេឲ្យ​កាន់តែ​ខិតខំ​ប្រឹង​បន្ថែម​ទៀត។​

​ខ្សែបម្រើ​វ័យក្មេងដែល​ផ្លាស់​មកពី​ សាលា​បាល់ទាត់​ជាតិ​បាទី​រូប​នេះ​បាន​បញ្ជាក់​ថា ខ្លួន​ពិតជា​រីក​រាយ​ចំពោះ​ការ​រក​បាន​គ្រាប់​បាល់​ដំបូង​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង និង​ជា​គ្រាប់​បាល់​ទី​២ ដែល​ខ្លួន​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​កង​យោធពល​ខេមរភូមិន្ទ ហើយ​វា​ជា​កម្លាំងចិត្ត​មួយ​ដ៏​សំខាន់ ដែល​ជួយ​ជំរុញ​ខ្លួន​ឲ្យ​ខិតខំ​ព្យាយាម​បន្ដ​ទៅ​មុខ​ទៀត ក៏ដូចជា​ព្យាយាម​រក​គ្រាប់​បាល់​បន្ថែម​ទៀត​សម្រាប់​ក្រុម។ លើស​ពី​នេះ ពិសី ក៏​សប្បាយចិត្ត​ដែល​គ្រូ​បង្វឹក​មាន​ទំនុក​ចិត្ត និង​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​បាន​បង្ហាញ​សមត្ថភាព​ផង​ដែរ។​ ​គួរ​បញ្ជាក់​ថា អ៊ា​ន ពិសី បាន​ជួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បើក​ការ​នាំមុខ​ក្រុម​ភ្ញៀវ​កង​យោធពល​ខេមរភូមិន្ទ ១​គ្រាប់​មុននៅ​នាទី​៥៧ ក្នុង​ជំនួប​បញ្ចប់​ពូ​ល B បន្ទាប់ពី​ប្ដូរ​ចូល​ជំនួស​ខ្សែប្រយុទ្ធ​សេ​ណាហ្គា​ល់ Robert Lopez Mendy បាន​ប្រមាណ ១៥​នាទី។

បន្ទាប់មក​ក៏​ត្រូវ​បាន​កីឡាករ Romario Alves រក​បាន​គ្រាប់​បាល់​តាម​ស្មើ​នៅ​ចុង​ម៉ោង ហើយ​ឈាន​ដល់​ការ​ទាល់​បាល់​ប៉េ​ណា​ល់​ទី​កាត់​សេចក្ដី​រក​ក្រុម​លេខ​១ ក្នុង​ពូ​ល ដោយ​ក្រុម​កង​យោ​ធពល​ខេមរភូមិន្ទ បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ៥-៣ តែម្ដង។​ ​តាមរយៈ​លទ្ធផល​នេះបាន​ធ្វើ​ឲ្យ​ក្រុម​កង​យោធពល​ខេមរភូមិន្ទ ​ឈរ​ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ពាន​រង្វាន់ League Cup 2021 ស្រប​ពេល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ ត្រូវ​ធ្វើ​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​វិសាខា​នា​ពេល​ខាង​មុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm