
ក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមតូច បានដឹកជនភៀសខ្លួនអ៊ុយក្រែនជាង ៧០០នាក់ ដើម្បីគេចពីសង្គ្រាម នៅអ៊ុយក្រែន។
អ្នកបើកបរស្ម័គ្រចិត្តមកពីទីក្រុងប្រ៊ីស្ទូល( Bristol)ប្រទេសអង់គ្លេស បានចាប់ផ្តើមដំណើរការ នៅឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងមនុស្សរាប់លាននាក់ ដែលបានចាប់ផ្តើមស្វែងរកកន្លែងជ្រកកោន។
អ្នកបើកបរជាច្រើន បានលះបង់ពេលវេលាផ្ទាល់ខ្លួនជាច្រើនខែ ដើម្បីបើកបរចម្ងាយផ្លូវរាប់ពាន់គីឡូ ម៉ែត្រ។
មនុស្សរាប់ពាន់នាក់ បានធ្វើការសម្រេចចិត្តចាកចេញពីអ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានចាប់ផ្តើម ការលុកលុយរបស់ពួកគេ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
លោក Duncan Pauly មានវ័យ៦៥ឆ្នាំ បាននិយាយថា៖«វាមិននឹកស្មានដល់ទេ ដែលត្រូវបានបង្ខំឲ្យចេញពីផ្ទះរបស់អ្នក ហើយត្រូវចាប់ផ្តើមម្តងទៀត។
«ខ្ញុំបានចំណាយពេលបើកបរសរុបប្រហែល ៤៥ ថ្ងៃមកទល់ពេលនេះ នៅឆ្នាំនេះ។
រាល់ដំណើរទៅកាន់ប្រទេសប៉ូឡូញជាធម្មតាមានរយៈពេលប្រហែល ១០ថ្ងៃ ហើយយើងបើកបរប្រហែល ៥.០០០ គីឡូម៉ែត្រ (៣.១០៧ម៉ាយ)។