បុណ្យឆ្លងឆ្នាំសកល៣ថ្ងៃ ទូទាំងប្រទេសមានទេសចរជាតិអន្តរជាតិដើរកម្សាន្ត ជាង៣លាននាក់

2024/01/03 01:42:58 am        147

ភ្នំពេញ ៖ អំឡុងថ្ងៃឈប់សំរាកឆ្លងឆ្នាំសកល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៣ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ទូទាំងប្រទេស មានភ្ញៀវទេសចរជាតិអន្តរជាតិ ចេញដើរកម្សាន្តសប្បាយរីករាយ មានប្រមាណជិត៣លាន៣សែននាក់ ក្នុងនោះទេសចរអន្តរជាតិមានប្រមាណជិត៦ម៉ឺននាក់។

តាមរបាយការណ៍ក្រសួងទេសចរណ៍ ចេញផ្សាយនៅល្ងាចថ្ងៃទី២ ខែ មករាឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅក្នុងចំណោមទេសចរជាតិ អន្តរជាតិ ប្រមាណជិត ៣លាន ៣សែននាក់ ដែលចេញដើរកម្សាន្តសប្បាយរីករាយ អំឡុងថ្ងៃឆ្លងឆ្នាំសកលរយៈពេលបីថ្ងៃនេះ រាជធានីខេត្តដែលបានទទួលភ្ញៀវទេសចរទៅកម្សាន្តសប្បាយច្រើនជាងគេ ៖ ទី១ រាជធានីភ្នំពេញ បានទទួលទេសចរជាតិអន្តរជាតិទស្សនាកម្សាន្តសប្បាយប្រមាណជិត៦០ម៉ឺននាក់ ទី២ ខេត្តព្រះសីហនុ បានទទួលភ្ញៀវទេសចរបានប្រមាណជិត៥០ម៉ឺននាក់ ទី៣ កំពត ទទួលភ្ញៀវទស្សនាប្រមាណជាង៤០ម៉ឺននាក់ ទី៤ ខេត្តសៀមរាប មានភ្ញៀវទៅទស្សនាកម្សាន្តជិត៣៧ម៉ឺននាក់ និងទី៥ ខេត្តបាត់ដំបង បានទទួលភ្ញៀវទស្សនាកម្សាន្តសប្បាយប្រមាណ៣៤ម៉ឺននាក់។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ថ្លែងបញ្ជាក់ថា ជារួមគ្នា នៅគ្រប់រាជធានីខេត្តទាំងអស់សុទ្ធតែបានរៀបចំតុបតែងលំអរ ខេត្ត រាជធានីរបស់ខ្លួន និងបានរៀបចំព្រឹត្តិការណ៍ រៀបចំកម្មវិធី ប្រគំតន្ត្រី តាំងពិព័តណ៌បង្ហាញផលិតផលផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញទៅកម្សាន្តសប្បាយ អបអរសាទរឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ ។

ឯកឧត្តម តុប សុភ័ក បន្តថា ព្រមជាមួយគ្នានេះ បណ្តាអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្តាខេត្តរាជធានី គឺបានខិតខំបំពេញការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិអន្តរជាតិ ទៅលេងកម្សាន្ត និងបានជំរុញឲ្យកម្មវិធីឆ្លងឆ្នាំសកល មានភាពសប្បាយរីករាយ នៅគ្រប់គោលដៅទេសចរណ៍នៅតាមខេត្តរាជធានីទាំងអស់ ជាពិសេសខេត្តរាជធានី ដែលជាគោលដៅទេសចរណ៍ធំៗ។ អត្តបទ ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        71
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        62
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm