ទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាត​ឲ្យ​​តំណាង​ UNDP ប្រចាំ​នៅ​កម្ពុជា​​ដែល​ចប់​អាណត្តិ​ ចូល​ជួប​សម្ដែង​ការគួរសម​ និង​ជម្រាបលា​​​​

2021/06/22 07:25:50 pm        156

ភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ឯកឧត្តម ​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ លោក Nick Beresford តំណាង UNDP ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​ និង​ជម្រាបលា ​ក្នុងឱកាស​ដែល​លោក​បាន​បញ្ចប់​អាណត្តិ​បេសកកម្ម​រយៈពេល០៥​ឆ្នាំ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៦ មក​។

ក្នុងជំនួប​នេះ លោក Nick Beresford ​មានប្រសាសន៍ថា លោក​មាន​សេចក្តី​សប្បាយរីករាយ​ដែល​បាន​បំពេញការងារ​នៅ​កម្ពុជា ព្រមទាំង​ទទួលបាន​នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ាង​ល្អ ​និង​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ លើ​ការ​រួមចំណែក​អភិវឌ្ឍន៍​នៅ​កម្ពុជា ​ក្នុងនោះ​រួមមាន​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​ផងដែរ​ ​និង​បាន​ចូលរួមចំណែក​ក្នុង​ផ្តល់​ដី​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទីជនបទ និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន​​ជាដើម។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ UNDP ដែល​បាន​ចូលរួមចំណែក​គាំទ្រ​ដល់​ការងារ​អភិវឌ្ឍន៍​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ ក្នុងនោះ​​វិស័យ​បោសសម្អាត​មីន​ តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ចាប់​តាំងពី​ឆ្នាំ​២០០៦​ រហូតដល់​ឆ្នាំ​២០២៥ UNDP ​បាន​កៀរគរ​នូវ​ធនធាន​សរុប​ថវិកា​ប្រមាណ ៨៤,៨៦០,៨៩៥ ដុល្លារ​អាមេរិក ​ផ្តោតលើ​ខេត្តបាត់ដំបង ​ប៉ៃលិន ​និង​បន្ទាយមានជ័យ ក្រោម​ការចូលរួម​ផ្តល់​ជំនួយ​គាំទ្រ​ពី​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ ​និង​ដៃគូ​អភិវឌ្ឍន៍ រួមមាន​៖ UN អូស្ត្រាលី កាណាដា ​សាធារណរដ្ឋ​កូរ៉េ ស្វី​ស អេ​ស្ប៉ា​ញ ​សហរដ្ឋអាមេរិក អូទ្រីស អង់គ្លេស ន័​រវេ​ស្ស ស៊ុយអែដ អៀរ​ឡង់ បែ​ល​ហ្សិ​ក និង​បារាំង ​ដែល​ក្នុងនោះ​អង្គការ UNDP បានរួម​ចំណែក​ថវិកា​សរុប៦,០៧៩,៧៩៩ ដុល្លារ​អាមេរិក​។

ឯកឧត្តម ​ទេសរដ្ឋមន្ត្រី បានចាត់ទុក​អង្គការ UNDP គឺជា​ដៃគូ​ការងារ​ដ៏​រឹងមាំ ​និង​ធ្វើ​ការងារ​មិន​ខ្លាច​ការនឿយហត់ ​ជាមួយ​អាជ្ញាធរ​មីន ​ដែល​បាន​ចូលរួម​យ៉ាងសកម្ម ​ក្នុងការ​ស្វែងរក​ការ​គាំទ្រ ​ដល់​គម្រោង​បោសសម្អាត​មីន ​ដើម្បី​លទ្ធផល​ទាំង​ផ្នែក​ថវិកា​ សម្ភារៈ និង​ការផ្តល់​ប្រឹក្សា​បច្ចេកទេស​។

ទេសរដ្ឋមន្ត្រី លី ធុជ បាន​បន្តទៀតថា ​ក្រោម​ជំនួយ​គាំទ្រ​ខាងលើ និង​ក្រោម​ការ​សម្របសម្រួល​រប​ស់​លោក Nick Beresford ​ចាប់ពី​ឆ្នាំ​២០១៦ ​លោក​បាន​ខិតខំ​ប្រឹងប្រែង​កៀរគរ​នូវ​ធនធាន​គិត​ជា​ថវិកា​សរុប ៣២,២៣១,៤១៩ ដុល្លារ​អាមេរិក ​ដែល​នឹង​ត្រូវ​ប្រើប្រាស់​រហូតដល់​ឆ្នាំ​២០២៥​ ក្នុងការ​គោល​ដៅ​បញ្ចប់​ការ​គំរាមកំហែង​ដោយសារ​មីន​ ស្របតាម​ចក្ខុវិស័យ​របស់​រាជ​រ​ដ្ឋា​ភិ​បាល​កម្ពុជា​។

សូមបញ្ជាក់ថា ក្នុង​បេសកកម្ម​រយៈពេល ០៥​ឆ្នាំនេះ សម្រាប់​វិស័យ​សកម្មភាព​មីន​មនុស្សធម៌ ​លោក Nick Beresford បាន​ទទួល​នូវ​មេដាយ​សហ​មេត្រី ​ថ្នាក់​មហា​សិរី​វឌ្ឍន៍ ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឱកាស​ប្រារព្ធ​សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm