មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ ក្រោយមានបន្ទុះភ្នំភ្លើង នៅឥណ្ឌូនេស៊ី

2024/01/03 06:20:49 am        477

មន្ត្រីមូលដ្ឋាន នៅថ្ងៃអង្គារ (ទី២ ខែមករា) បានប្រាប់ថា អ្នកស្រុកជាង ២.០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន ដោយការកើនឡើងនូវសកម្មភាពបន្ទុះ ក្នុងភ្នំភ្លើងមួយ នៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។

ភ្នំភ្លើង Lewotobi Laki-Laki ក្នុងខេត្ត East Nusa Tenggara បានផ្ទុះជាច្រើនដងមកនហើយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងរួមទាំងការផ្ទុះមួយ កាលពីថ្ងៃចន្ទ ដែលបានព្រួសផេះភ្នំភ្លើងចម្ងាយដល់ទៅ ១,៥ គីឡូម៉ែត្រពីលើកំពូលរបស់ភ្នំភ្លើងនេះ។ នេះបើយោងតាមមជ្ឈមណ្ឌល សម្រាប់ការសិក្សាពីបន្ទុះភ្នំភ្លើង និងការសម្រាលគ្រោះមហន្តរាយភូគព្ពសាស្ត្រ (PVMBG)។ ទីភ្នាក់ងារនេះបានកត់ត្រាបន្ទុះមួយទៀតពីភ្នំភ្លើង Lewotobi Laki-Laki នៅថ្ងៃអង្គារនេះ ប៉ុន្តែសំណុំផេះភ្នំភ្លើងនេះ មិនត្រូវបានឃើញនោះទេ។

លោក Benediktus Bolibapa Herin មន្ត្រីប្រចាំតំបន់ East Flores បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃអង្គារនេះថា ផេះភ្នំភ្លើងពីការផ្ទុះថ្មីៗនេះ បានប៉ះពាល់ដល់អនុតំបន់ចំនួន២ ដែលនៅក្បែរភ្នំ Lewotobi Laki-Laki ដោយបានជំរុញឲ្យអ្នកស្រុកជាង ២.២០០នាក់ ជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន ដែលបង្កើតឡើងដោយរដ្ឋបាលក្នុងតំបន់។

អាជ្ញាធរ កាលពីថ្ងៃចន្ទ (ទី១ ខែមករា) បានដំឡើងលំដាប់របស់ភ្នំភ្លើងនេះដល់កម្រិតខ្ពស់បំផុតទី២ នៃកម្រិតប្រកាសអាសន្ន ៤កម្រិតរបស់ប្រទេសឥណ្ឌូនេស៊ី ហើយបានពង្រីកតំបន់ ដែលត្រូវដកចេញពី ២គីឡូម៉ែត្រទៅ ៤គីឡូម៉ែត្រ ជុំវិញមាត់រណ្ដៅភ្នំភ្លើង។

ប្រទេសប្រជុំកោះអាស៊ីអាគ្នេយ៍មួយនេះ មានទីតាំងស្ថិតនៅលើ «Ring of Fire» (មណ្ឌលភ្នំភ្លើង) របស់មហាសមុទ្រប៉ាស៊ីហ្វិក ជាតំបន់ដែលមានភ្នំភ្លើងសកម្ម និងរញ្ជួយដីខ្លាំងក្លា។ កាលពីខែមុន ភ្នំភ្លើង Marapi នៅលើកោះស៊ូម៉ាត្រា បានផ្ទុះ ហើយមនុស្ស ២៣នាក់ បានស្លាប់។ ប្រទេសឥណ្ឌូនេស៊ី មានភ្នំភ្លើងសកម្មជិត ១៣០ភ្នំភ្លើង៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm