ក្រុមអ្នកស៊ើបអង្កេតជប៉ុនកំពុងរៀបចំស៊ើបអង្កេតការប៉ះទង្គិចគ្នានៃយន្តហោះពីរគ្រឿងនៅឯអាកាសយានដ្ឋាន ហាណេដា(Haneda) ទីក្រុងតូក្យូ ប៉ុន្មានសប្តាហ៍បន្ទាប់ពីឧស្សាហកម្មអាកាសចរណ៍ពិភពលោកបានឮការព្រមានថ្មីៗអំពីសុវត្ថិភាពផ្លូវរត់។

មនុស្ស ចំនួន ៣៧៩ នាក់នៅលើយន្តហោះ Airbus A350 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានគេចខ្លួនផុតពីគ្រោះថ្នាក់ បន្ទាប់ពីការបុកគ្នាជាមួយ យន្តហោះកងល្បាតឆ្នេរ ដឺហាវីលែន ដាស-៨ (De Havilland Dash-8 ) ដែលបានសម្លាប់អាកាសយានិកចំនួន៥នាក់ ក្នុងចំណោមសមាជិក ៦ នាក់នៅលើយន្តហោះខ្នាតតូចនោះ។

ក្រុមមនុស្សដែលបានដឹងការស៊ើបអង្កេតនេះ បាននិយាយថា ក្រុមប្រឹក្សាដឹកជញ្ជូនសុវត្ថិភាពរបស់ប្រទេសជប៉ុន (JTSB) នឹងដឹកនាំការស៊ើបអង្កេតដោយមានការចូលរួមពីភ្នាក់ងារនានានៅក្នុងប្រទេសបារាំង ជាទីដែលយន្តហោះនេះត្រូវបានផលិតឡើង និងចក្រភពអង់គ្លេសជាទីដែលបានផលិតម៉ាស៊ីន រ៉ូល រ៉ស(Rolls-Royce) ចំនួនពីរ។
ក្រុមអ្នកជំនាញបានព្រមានថា ហាក់ដូចជាលឿនពេកក្នុងការកំណត់មូលហេតុ និងសង្កត់ធ្ងន់ពី គ្រោះថ្នាក់ភាគច្រើន គឺបណ្តាលមកពីកត្តាសារធាតុចំហេះផ្សេងៗ។

ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងស្វែងយល់ពីការណែនាំដែលត្រូវបានផ្តល់ដោយអ្នកបញ្ជាដល់យន្តហោះទាំងពីរ រួមជាមួយនឹងការពិនិត្យលម្អិតអំពីប្រព័ន្ធយន្តហោះ និងអាកាសយានដ្ឋាន។មន្ត្រីក្រសួងដឹកជញ្ជូនបានប្រាប់អ្នកសារព័ត៌មានក្នុងប្រទេសជប៉ុនកាលពីថ្ងៃអង្គារទី ២ ខែមករា ថា យន្តហោះ A350 កំពុងព្យាយាមចុះចតជាធម្មតានៅពេលដែលយន្តហោះបានបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរ ដែលត្រូវបានគេស្គាល់ថាជាបុមបាឌីយ័រ ដាស -៨ ( Bombardier Dash-8)៕