និស្សិត និងពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប ប្រកាសស្វាគមន៍ដំណើរទស្សនកិច្ច​សម្តេចធិបតីទៅកាន់ប្រទេសបារាំង និងស្វីស

2024/01/03 05:25:31 pm        264

ភ្លាមៗក្រោយទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសបារាំង និងប្រទេសស្វីសនាពេលខាងមុខនេះ បង​ប្អូន​ប្រជា​ពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរដែលកំពុងសិក្សា និងរស់នៅ​តំបន់​អឺរ៉ុប​បាន​ប្រកាស​ចាំ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ចរបស់សម្តេចនាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

តាមរយៈវិដេអូឃ្លីបដាច់ដោយឡែកពីគ្នា របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរទាំងនោះ បាន​លើក​ឡើងថា ពួកគេពិតជាមានភាពកក់ក្តៅ និងក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីឮដំណឹងថា សម្តេច​ធិបតី នាយករដ្ឋមន្រ្តីនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង និងស្វី​ស​ខាង​មុខ​នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស។ ហើយបងប្អូន ទាំងនោះក៏បានរំពឹងថា ដំណើរទស្សន​កិច្ច​ជា​លើក​ដំបូង​របស់​សម្តេច​ធិបតី​ទៅ​កាន់​ប្រទេសបារាំង និងស្វីស ក្រោយសម្តេចធ្វើជានាយករដ្ឋមន្រ្តីកម្ពុជានេះ នឹង​ទទួ​ល​បាន​ផ្លែផ្កា និងផលប្រយោជន៍សម្រាប់ជាតិ និងប្រ ជាជន​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។

បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរទាំងនោះបានប្រកាសថា ពួកគេនឹងរង់ចាំទទួលស្វាគមន៍ ដោយ​ស្មោះស្ម័គ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេច និ​ង​ថ្លែង​កោត​សរសើរ​ចំពោះ​សម្តេច​ថា​ជា​មេ​ដឹកនាំ វ័យក្មេង និងឆ្លាតវៃមួយរូប ដែលមាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ និង​ប្រកដ​និយម ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតផងដែរ។

បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរ ទាំងនោះក៏បានថ្លែងអំណរអគុណចំពោះការដឹកនាំរបស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែល​បាន​ធ្វើ​ឲ្យ​ប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះផងដែរ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្តេច​ធិបតី ហ៊ុន ម៉ាណែត នឹងបំពេញ​ទស្សនកិច្ច​ ​ផ្លូវការ​នៅ​ប្រទេស​បារាំង​ចំនួន​ពីរ​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ហើយ​បន្ទាប់​សម្តេច​នឹង​អញ្ជើញ​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេចធិបតី ទៅកាន់​តំបន់​អឺរ៉ុប​នេះ​ត្រូវ​បាន​ប្រធានា​ធិបតី​បារាំង នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និង​បារាំង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​នូវ​ការ​ធ្វើ​ពិពិធកម្ម ដើម្បីគ្រប់គ្រងផលប្រយោជន៍រួមគ្នា នៃប្រទេសទាំងពីរ។ នៅក្នុងលិខិតអញ្ជើញ លោក​ប្រធានា​ធិបតី បានរំពឹង​ថា​ «ដំណើរ​ទស្សនកិច្ច​នេះ​នឹ​ង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​មានភាពស៊ីជម្រៅបន្ថែមទៀត នូវការធ្វើពិពិធកម្ម ដើម្បី​គ្រប់គ្រង​ផល​ប្រយោជន៍​រួម​គ្នា ក្នុងនោះមានដូចជាបញ្ហាប្រឈមនៃសាកលភាវូបនីយកម្មដែលមានការផ្លាស់ប្តូរ និង​កំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។ វានឹងអនុញ្ញាតឱ្យយើងពិនិត្យមើលនូវមធ្យោបាយ ដែល យើង​អាច​ប្រើ​ប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់សកល ដែលផ្អែកលើវិធានច្បាប់ ដែល​នឹង​អនុញ្ញាត​ដល់​ការធានានូវ អធិបតេយ្យភាព និងពោរពេញទៅដោយឯករាជ្យ នៃរដ្ឋទាំងអស់»៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm