[UPDATE] ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ៦២នាក់ ខណៈក្រុមមន្ត្រីព្រមានពីការរញ្ជួយបន្ថែមទៀត

2024/01/03 05:54:45 pm        73

មនុស្សយ៉ាងហោចណាស់ ៦២ នាក់បានស្លាប់​នៅក្នុងការរញ្ជួយដី​ដ៏ខ្លាំងដែលបាន​វាយប្រហារ​ឧបទ្វីបណូតូ (Noto) និងតំបន់ជុំវិញភាគកណ្តាលប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកល ស្រប​ពេល​មាន​របាយការណ៍អំពីការខូចខាតកាន់តែច្រើន ហើយនៅថ្ងៃពុធនេះ ក្រុមអ្នកជួយ​សង្គ្រោះ​បាន​ប្រឹងប្រែង​ឥតសម្រាកក្នុងការស្វែងរកអ្នករស់រានមានជីវិត ខណៈមានរលក​រញ្ជួយ​ជា​បន្តបន្ទាប់​កាល​ពី​ថ្ងៃអង្គារ។ នៅថ្ងៃពុធនេះដែរក្រុមមន្ត្រី បានព្រមានពីបំណាក់ដី និងភ្លៀងធ្លាក់ខ្លាំង និង​ការ​រញ្ជួយ​បន្ថែមទៀត។   

ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័របានបំផ្លិចបំផ្លាញលំនៅឋាននៅទីក្រុង ស៊ូស៊ុយ (Suzu) នៅ​ចុង​ឧបទ្វីប និងបណ្តាលឱ្យមានអគ្គិភ័យនៅក្នុងទីក្រុង វ៉ា ជីម៉ា (Wajima) ក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa) ។ ប៉ុន្តែទំហំនៃការខូចខាតទាំងស្រុងនៅមិនទាន់ដឹងនៅឡើយទេ ដោយគ្រប​ដណ្ដប់​ទៅ​ដោយកម្ទេចថ្ម ហើយផ្លូវនានារងការខូចខាតធ្ងន់ធ្ងររំខានដល់ការផ្គត់ផ្គង់ជំនួយ និង​ប្រតិបត្តិការជួយសង្គ្រោះ។អភិបាលក្រុងស៊ូស៊ុយ (Suzu) លោក ម៉ាស៊ូហ៊ីរ៉ូ អ៊ីហ្ស៊ូមីយ៉ា (Masuhiro Izumiya) បាននិយាយនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំខេត្តថា ស្ថានភាព​ធ្ងន់ធ្ងរណាស់ ស្របពេលលំនៅឋាន ប្រហែល៩០% ភាគរយត្រូវបានបំផ្លាញទាំងស្រុង ឬស្ទើរ​តែ​ទាំងស្រុង។ 

យោង​តាមរបាយការណ៍ខេត្ត ជនរងគ្រោះទាំង ៥៧ រួមមាន ២៤ នាក់ដែល​ត្រូវ​បាន​រាយការណ៍​នៅក្នុង​ទីក្រុង វ៉ាជីម៉ា (Wajima) ២០ នាក់នៅ ទីក្រុងស៊ូស៊ុយ (Suzu)និង៥ នាក់នៅទីក្រុង ណាណាវ(Nanao) ក្នុងចំណោមអ្នកផ្សេងទៀត ។ ការព្រមាន​អំពីរលកយក្សស៊ូណាមិ​ដែលគ្រប​ដណ្តប់​តំបន់​យ៉ាងធំតាមបណ្តោយសមុទ្រជប៉ុនត្រូវបានដកចេញកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពី​រលក​ខ្ពស់​បំផុតយ៉ាងហោចណាស់១,២ម៉ែត្របានទៅដល់កំពង់ផែវ៉ាជីម៉ា កាលពីថ្ងៃ​ចន្ទបន្ទាប់​ពី​ការ​រញ្ជួយ​នៅម៉ោង ៤:១០ រសៀល។ គ្រោះរញ្ជួយដីនេះក៏បានបណ្តាលឱ្យមានរបួស និង​ការ​ខូច​ខាត​​រចនាសម្ព័ន្ធនៅក្នុងខេត្តនីហ្គាតា( Niigata) ខេត្តតូយ៉ាម៉ា (Toyama) ខេត្ត ហ្វ៊ូគូ(Fukui) និង ខេត្ត គីហ្វ៊ូ (Gifu) ផងដែរ។មន្ត្រីរដ្ឋបាលខេត្តអ៊ីហ្ស៊ីកាវ៉ា(Ishikawa)បាននិយាយថា អគ្គិភ័យ​បានឆាបឆេះកម្ទេចអគារជាង ២០០កន្លែង នៅក្នុងតំបន់ វ៉ាជីម៉ា ភាគកណ្តាល ប៉ុន្តែត្រូវ​បាន​ពន្លត់ដោយជោគជ័យដោយអាជ្ញាធរខេត្ត អ៊ីហ្ស៊ីកាវ៉ា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm