ក្រុមអ្នកស្រុកដែលជ្រកកោនបណ្ដោះអាសន្ន នៅក្នុងមជ្ឈមណ្ឌលជម្លៀសមួយ បាននិយាយកាលពីថ្ងៃអង្គារថ្ងៃទី ២ ខែមករា ថាពួកគេមានការរន្ធត់ចិត្តដោយសារការរញ្ជួយដីដែលបានវាយប្រហារទីក្រុងរបស់ពួកគេ កាលពីមួយថ្ងៃមុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa) ។

លោក មីតស៊ូរូ គីដា (Mitsuru Kida)ប្រតិបត្តិករនៃមជ្ឈមណ្ឌលសហគមន៍ក្នុងទីក្រុង វ៉ាចាម៉ា (Wajima) ដែលត្រូវបានកែប្រែទៅជាមជ្ឈមណ្ឌលជម្លៀស បាននិយាយថា មនុស្សដែលស្នាក់នៅទីនោះមិនអាចគេងលក់បានទេ ដោយសាររបួសនៅពេលដែលពួកគេជួបប្រទះនឹងរលករញ្ជួយដីជាបន្តបន្ទាប់។

លោក សយជី កូបាយ៉ាស៊ី ( Shoichi Kobayashi) អ្នកស្រុកក្នុងតំបន់ម្នាក់ បាននិយាយថានេះជាលើកទីមួយហើយ ខណៈ លោកពិនិត្យមើលការខូចខាតក្នុងផ្ទះរបស់លោក។ នៅទីនេះយើងបានជួបប្រទះ កម្រិតរញ្ជួយដីខ្លាំង កម្រិត២ ឬ ៣ ឬនៅធំបំផុត ប្រហែលជាទាបជាង ៥ ។ នេះជាលើកទី១ហើយ។
ការរញ្ជួយដីកាលពីថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី ១ ខែមករា) គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០១៦មក នៅពេលដែលការរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័របានវាយប្រហារនៅទីក្រុង គូម៉ាម៉ូតុ (Kumamoto) លើកោះភាគខាងត្បូងនៃប្រទេសជប៉ុន ដោយបានសម្លាប់មនុស្សជាង ២២០ នាក់៕