ក្រុមអ្នកតស៊ូមតិនៅសហរដ្ឋអាមេរិកកំពុងជំរុញឱ្យលោកប្រធានាធិបតី Joe Biden បញ្ចប់ភាពស្មុគស្មាញរបស់រដ្ឋបាលរបស់លោកក្នុងការរំលោភសិទ្ធិពីសំណាក់អ៊ីស្រាអែល បន្ទាប់ពីសមាជិកសំខាន់ៗរបស់រដ្ឋាភិបាលអ៊ីស្រាអែលបានគាំទ្រគំនិតនៃការរុញជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា។

រដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមលោកអ៊ីតាម៉ា បេន គ្រី( Itamar Ben-Gvir)និងលោក បេនហ្សាឡេលស្មូទ្រីច(Bezalel Smotrich)បាននិយាយនៅសប្តាហ៍នេះថា អ៊ីស្រាអែលគួរតែ លើកទឹកចិត្តឱ្យមានការធ្វើអន្តោប្រវេសន៍ ចេញពីតំបន់ឆ្នេរដែលជាជម្រករបស់ពលរដ្ឋប៉ាឡេស្ទីនប្រមាណ២,៣លាននាក់។

យោងតាមអង្គការសហប្រជាជាតិ អ៊ីស្រាអ៊ែល បាននិងកំពុងធ្វើប្រតិបត្តិការវាយប្រហារដោយយោធានៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ដែលបានបណ្ដាលឲ្យពលរដ្ឋប៉ាឡេស្ទីនប្រមាណ១,៩ លាននាក់ត្រូវជម្លៀសខ្លួននៅខាងក្នុង តំបន់នេះ។

លោក Smotrich បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើមានជនជាតិអារ៉ាប់ចន្លោះពី១សែនឬ ២សែននាក់នៅក្នុងតំបន់ហ្កាហ្សា ហើយមិនមែនជនជាតិអារ៉ាប់ពីរលាននាក់ទេ ការពិភាក្សាទាំងមូលនៅថ្ងៃនោះ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ នឹងខុសគ្នាទាំងស្រុង ដោយអំពាវនាវឱ្យ ការធ្វើអន្តោប្រវេសន៍ដោយស្ម័គ្រចិត្ត របស់ពលរដ្ឋប៉ាឡេស្ទីន។
សារព័ត៌មានរបស់អ៊ីស្រាអែល បានរាយការណ៍ថា មួយថ្ងៃក្រោយមក លោក បេនគ្រី(Ben-Gvir)ដែលទទួលខុសត្រូវផ្នែកសន្តិសុខជាតិបានអំពាវនាវស្រដៀងគ្នានេះ ដោយនិយាយថាវាជា ដំណោះស្រាយត្រឹមត្រូវ យុត្តិធម៌ សីលធម៌ និងមនុស្សធម៌។
ការលើកឡើងរបស់ពួកគេគឺជាសម្ដីចុងក្រោយរបស់មន្ត្រីអ៊ីស្រាអែលដែលសំដៅទៅលើការរំពឹងទុកនៃការតាំងទីលំនៅថ្មីរបស់ជនប៉ាឡេស្ទីននៅក្រៅតំបន់ហ្កាហ្សា។ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងច្បាប់បានព្រមានថា ការផ្លាស់ទីលំនៅដោយបង្ខំ គឺជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ ហើយអាចឈានទៅដល់ការបោសសម្អាតជនជាតិភាគតិច៕