ស៊ីម៉ាក់បោសសម្អាតផ្ទៃដីចម្ការមីន និងគ្រាប់បានជាង ៣លានគ្រាប់លើផ្ទៃដី ១ ៧៣៥ គីឡូម៉ែត្រក្រឡាត្រឹមឆ្នាំ២០២៣

2024/01/03 06:22:50 pm        234

អង្គភាព ស៊ីម៉ាក់ បានបង្ហាញលទ្ធផលប្រតិបត្តិការឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ខែធ្នូ ចុង​ឆ្នាំ២០២៣មកនេះ បានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង ១ ៧៣៥ គីឡូ ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ប្រមាណជាង ៣ លានគ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សជាង ៥៨ ម៉ឺនគ្រាប់ គ្រាប់​មីន​ប្រឆាំង​រថក្រោះចំនួន ១,១ ម៉ឺនគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២,៤ លានគ្រាប់ គ្រាប់​បែក​ទម្លាក់​ពី​យន្តហោះរួម និងគ្រាប់បែកចង្កោមចំនួន ១,២ សែនគ្រាប់ផងដែរ។

ស៊ីម៉ាក់ឲ្យដឹងថា ភាពជោគជ័យនេះក៏ដោយសារអង្គភាព ស៊ីម៉ាក់ បាន​សាង​កម្លាំង​ស្ម័គ្រ​ចិត្ត​ជា​បណ្តាញ​តាម​ភូមិ​ដែលមានអាទិភាពខ្ពស់ចំនួនជាង៣,៥០០ភូមិ និងមានបណ្តាញ​ស្ម័គ្រ​ចិត្ត​ជិត​ ៤,០០០​នាក់​នៅទូទាំងប្រទេស សម្រាប់បម្រើការងារអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះ ថ្នាក់ ដោយ​សារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនិងបានយកចិត្តទុកដាក់កសាងសមត្ថភាព និង​ការ​ពង្រឹង​ទំនាក់ ទំនងរវាងអជ្ញាធរមូលដ្ឋានទាំងកម្រិតភូមិឃុំស្រុកនិងខេត្តជាយន្តការថ្នាក់ ក្រោម​ជាតិ​យ៉ាង​មានប្រសិទ្ធភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ឲ្យ​យល់​ដឹងពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​ឆ្លើយ​តប​រាល់សំណូមពររបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែង កាលពីក្នុងឆ្នាំ ២០២៣មកនេះអង្គភាព CMAC ធ្វើការអប់រំឲ្យយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់​ជាតិ​ផ្ទះពី​សង្គ្រាម​ដល់​ក្រុម​គោល​ដៅចំនួន ១៥,០០០ លើកស្មើនឹង ៥៥០,០០០ខ្នងផ្ទះ ដោយគិតសរុប នៃ​ប្រជាពលរដ្ឋ​ចូល​រួមចំនួន ១,២០០,០០០នាក់។

ដោយសារតែអង្គភាពCMACមាននីតិវិធី និងបទដ្ឋានការងារច្បាស់លាស់ ជាហេតុមាន​ការ​ទទួល​ស្គាល់​កម្រិត​ជាតិ និងអន្តរជាតិ​ជាមួយ​ការ​ប្រើប្រាស់​សម្ភារ​បច្ចេកទេស​ទំនើប​តែ​អ្វី​ដែល​សំខាន់​ចាំ​បាច់​បំផុត​នោះ គឺធនធានមនុស្សប្រកបដោយចំណេះដឹង និងទេពកោសល្យ ដូចនេះ​ចំពោះ​ការងារ​ហ្វឹកហ្វឺន​គឺ​បាន​បំពេញ​តួរនាទី​យ៉ាង​សំខាន់​ព្រោះ​ថា​បុគ្គលិក​អ្នក​ដោះមីន​ទាមទា​អោយមាន​ពហុ​ជំនាញកាន់តែប្រសើរឡើងរួមមានជំនាញផែនទី ជំនាញស្រាវជ្រាវ ជំនាញកម្ទេច និង​ដោះ​បន្សា​បគ្រាប់មីនជាដើម។ ព្រមទាំង​បានហ្វឹកហ្វឺន​ជូន​កម្លាំង​នគរបាលជាតិ និង​កង​យោធពល​ខេមរៈភូមិន្ទ​មួយចំនួនផងដែរ។ លើសពីនេះទៀត ដោយមើល ឃើញនូវបទ​ពិសោធន៍ និង​ជោគជ័យ​របស់​អង្គភាព CMAC បាន​ធ្វើ​ឲ្យ​ប្រទេស​ដែល​មាន​បញ្ហា​គ្រាប់មីន និ​ង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះមួយចំនួនដូចជា ប្រទេសឡាវ វៀតណាម ថៃ ស្រីលង្កា អ៊ីរ៉ាក់ ឃីដអង់ហ្គោឡា អ៊ុយក្រែន បណ្តាប្រទេសអាហ្វ្រីកនិង ប្រទេសកូឡុំប៊ីជាដើម បានស្នើ​សុំ​ឲ្យ​CMAC ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន។ ជាក់ស្តែងរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) បានផ្តល់ការគាំទ្រ​អង្គភាព​CMAC​ឲ្យ​ជួយ​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​មន្ត្រី​ជំនាញ​មីនរ​បស់ប្រទេសកូឡុំប៊ី អង់ហ្គោឡា អ៊ីរ៉ាក់ ឡាវ អ៊ុយក្រែន ប្រទេសអាហ្វ្រីកជាដើម។

សូម​ជម្រាបថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក(CMAC) បាន​ប្រជុំ​មន្ត្រី​បុគ្គលិក​ផ្ទៃ​ក្នុង​ដើម្បី​លើកទិសដៅការអនុវត្តការងារសម្រាប់ឆ្នាំ២០២៤នេះ ដោយដាក់ចេញគម្រោងនៃកង ឯកភាព​កម្ចាត់មីនទាំង៦ ដែល​នឹង​ត្រូវ​អនុវត្ត​បន្ត​ពី​ឆ្នាំ​ចាស់​ដោយ​ការ​ចេញនូ​វ​ផែន​ការ​បោស​សម្អាត​គ្រាប់​មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមសរុបទូទាំងប្រទេសប្រមាណ ២៨៤ គីឡូម៉ែត្រ​ក្រឡា និងអប់រំការយល់ដឹងពីគ្រោះថ្នាក់មីនដល់ប្រជាជនគោលដៅប្រមាណ ២ លាន​នាក់​រួម និង​ផែន​ការ​ស្រាវជ្រាវ​ថ្មី​ឡើងវិញផងដែរ​ ដើម្បីឆ្លើយតប​ទៅ​នឹងផែនការ​ក្រោយ​ឆ្នាំ​២០២៥ បន្ត​ទៀត​នោះ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm