កម្ដៅនៅក្នុងប្រទេសចិន បានកើនខ្លាំងក្នុងឆ្នាំ២០២៣ ជាមួយនឹងសីតុណ្ហភាពកម្រិតបំបែកកំណត់ត្រាចាប់ពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងសៀងហៃ ដែលបានជំរុញដោយសារបាតុភូតរលកកម្ដៅពិភពលោក ដែលបានវាប្រហារតំបន់ជាច្រើន និងបានបង្កើនការព្រួយបារម្ភបន្ថែមទៀតអំពីបម្រែបម្រួលអាកាសធាតុពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ (០២ មករា) ថាកម្ដៅដ៏ក្តៅគគុករបស់ប្រទេសចិនបានធ្វើឱ្យស្ថានីយ៍អាកាសធាតុជាតិចំនួន ១២៧ទីតាំង បំបែកកំណត់ត្រាសម្រាប់សីតុណ្ហភាពខ្ពស់ប្រចាំថ្ងៃក្នុងឆ្នាំ២០២៣។

ទីក្រុងប៉េកាំងបានបំបែកកំណត់ត្រាកម្ដៅអាយុកាល ២៣ឆ្នាំរបស់ខ្លួនកាលពីខែកក្កដាជាមួយនឹងសីតុណ្ហភាពក្ដៅ ២៧ថ្ងៃជាប់ៗគ្នាលើសពី ៣៥អង្សាសេ។
សីតុណ្ហភាពជាតិជាមធ្យមមានកម្រិត ១០,៧អង្សាសេ ដែលខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៦១ មកនិងមានកម្រិត ០,៨អង្សាសេ ខ្ពស់ជាងទិន្នន័យធម្មតាដែលស្ថិតក្នុងតួលេខ ៩,៩អង្សាសេ ហើយក៏បានបំបែកកំណត់ត្រាលើសសីតុណ្ហភាព ១០,៥អង្សាសេ ដែលបានកំណត់ក្នុងឆ្នាំ២០២១ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV។

កម្ដៅដ៏ខ្លាំងក្លានេះក៏បានវាយលុកអឺរ៉ុប ឥណ្ឌា អាហ្វ្រិកខាងជើង ផ្នែកជាច្រើននៃភាគខាងត្បូងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលជាតិសម្រាប់ការទស្សន៍ទាយបរិស្ថានរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ថ្ងៃដ៏ក្តៅបំផុតដែលមិនធ្លាប់មានក្នុងកំណត់ត្រាជាសកល គឺថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣៕