ទីភ្នាក់ងារមុខរបរ និងការងារ៖ ឱកាសការងារក្នុងស្រុក ២៥,៥៩៧កន្លែង កំពុងរង់ចាំបងប្អូនចូលបម្រើការ

2024/01/03 06:56:20 pm        311

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់សាធារណៈជន នូវ​ឱកាស​ការងារ​ក្នុង​ស្រុកមានចំនួន ២៥,៥៩៧ កន្លែង ក្នុងវិស័យសំខាន់ៗបី នៃខេត្តចំនួន ១០ សម្រាប់​បងប្អូន​ងាយ​ស្រួល​ជ្រើសរើសចូលបម្រើការងារ។

ការផ្តល់ឱកាសការងារក្នុងស្រុក សរុប ២៥,៥៩៧កន្លែង ក្នុងនោះមានបីវិស័យគឺ វិស័យ​ឧស្សាហកម្ម ចំនួន ១៦,៤៨៣កន្លែង វិស័យសេវាកម្ម ចំនួន ២,៣៣៧កន្លែង និងវិស័យកសិកម្ម ចំនួន ៦,៧៧៧កន្លែង។ បន្ថែមពីនេះ ឱកាសការងារ មាននៅក្នុងខេត្តចំនួន ១០ មាន​ខេត្ត​កំពង់ស្ពឺ ៩,២២៣កន្លែង ខេត្តរតនគិរី ៦,៦០០កន្លែង ខេត្តកណ្តាល ២,២៥០កន្លែង ខេត្តកំពង់ឆ្នាំង ១,១៥០កន្លែង ខេត្តកំពង់ចាម ១,១០៤កន្លែង ខេត្តក្រចេះ ១,០៩០កន្លែង រាជធានីភ្នំពេញ ១,១០៣កន្លែង ខេត្តពោធិ៍សាត់ ១,០៩៨កន្លែង ខេត្តបន្ទាយមានជ័យ ៦១៦កន្លែង ខេត្តកោះកុង ៤២៩កន្លែង និងខេត្តផ្សេងៗទៀត ៩៣៤កន្លែង។

ទន្ទឹមគ្នានោះ មានមុខរបរចំនួន ១០ ប្រភេទ សម្រាប់បងប្អូនជ្រើសរើសតាមចំណង់ចំណូលចិត្ត និង​ជំនាញរបស់ខ្លួន ដែលមាន អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចំការដំណាំ អ្នកដោះខាត់លោហៈ អ្នក​ក្រឡឹងកង់ និងអ្នកសំលៀងឧបករណ៍ អ្នកប្រឹក្សាយោបល់ខាងហិរញ្ញវត្ថុ និងវិនិយោគទុន មន្ត្រី​ឥណទាន និង​ប្រាក់កម្ចី អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត អ្នកបម្រើ(Waiters) នាយក​គ្រប់គ្រងការផ្គត់ផ្គង់ការចែកចាយនិងពាក់ព័ន្ធ វិជ្ជាជីវៈខាងការផ្សព្វផ្សាយនិងទីផ្សារ អ្នកបោកគក់ និង​អ្នកអ៊ុតដោយប្រើដៃ និងមុខរបរផ្សេងៗទៀត។ 

តាមរយៈ​ការចេញផ្សាយរបស់ក្រសួង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់​ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមលេខទូរស័ព្ទ ០៧៧ ២៣ ២៣ ៧៨ ឬ ០១៦ ៧៨ ៦៦ ៥៥ (Telegram)។

សូមបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សាយ​ឱកាស​ការងា​រនេះ កាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ បន្ថែមពីនេះ ក្រសួងបាននឹង​កំពុងគិតគូរយ៉ាង​យក​ចិត្ត​ទុក​ដាក់ពីវិស័យការងាររបស់ប្រជាពលរដ្ឋ និងព្យាយាមបង្កើនបន្ថែមទៀត ដើម្បីការកំណើន​សេដ្ឋកិច្ច​នៅ​ប្រទេសកម្ពុជា៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm