នៅពេលដែលតុលាការកំពូលរបស់អ៊ីស្រាអែលកាលពីល្ងាចថ្ងៃចន្ទ បានប្រកាសច្បាប់កែប្រែប្រព័ន្ធតុលាការរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)ថា ខុសច្បាប់និងមិនអាចអនុវត្តបានទេ គណបក្ស Likud របស់ខ្លួន បានរិះគន់ប្រព័ន្ធយុត្តិធម៌ចំពោះការសម្រេច ក្នុងអំឡុងសង្គ្រាមលើក្រុមហាម៉ាស នៅពេលដែលឯកភាពជាតិ គឺសំខាន់បំផុតនោះ។

ប៉ុន្តែការឆ្លើយតបទៅនឹងការរិះគន់នោះ បានបង្ហាញថា វាគឺជាការកែប្រែច្បាប់ដែលនាំឲ្យមានការបែកបាក់គ្នា និងសង្គ្រាម ដែលចំនួនអ្នករិះគន់ កំពុងកើនឡើង។ ដូចដែលអ្នកនាំពាក្យយោធាលោក Daniel Hagari បាននិយាយថា អ៊ីស្រាអែល ត្រូវបានបែងចែក និងចុះខ្សោយចំពោះផែនការរបស់តុលាការ ប្រហែលជា បានដើរតួ ក្នុងការសម្រេចចិត្តរបស់ក្រុមហាម៉ាសក្នុងការវាយប្រហារ នៅក្នុងខែតុលា។

សំឡេងជាច្រើនដែលទាញយកប្រយោជន៍ពីការទំនាក់ទំនងរវាងសង្រ្គាម និងការប៉ុនប៉ងដ៏មានប្រជានិយម ដើម្បីធ្វើឲ្យប្រព័ន្ធតុលាការចុះខ្សោយ ឆ្លុះបញ្ចាំងពីសម្ពាធកាន់តែកើនឡើងនិងតឹងតែងទៅលើលោក ណេតាន់យ៉ាហ៊ូទាំងផ្នែកយោធា ការទូត ថវិកា និងតុលាការ នៅពេលដែលលោកចាប់ផ្តើមឆ្នាំទីពីររបស់ខ្លួនដឹកនាំរដ្ឋាភិបាលចម្រុះស្តាំនិយម និងសាសនា ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។
សំណួរថាតើរដ្ឋាភិបាលរបស់លោក នឹងអាចបន្តឋិតថេរ នៅក្នុងឆ្នាំ២០២៤ដែរឬទេនោះ គឺជាប្រធានបទថ្មីនៃការជជែកដេញដោល ដែលឥឡូវនេះ នឹងបង្ហាញពីការមិនយកចិត្តទុកដាក់ទៅលើស្ថានភាពនៃជម្លោះប្រដាប់អាវុធដ៏អាក្រក់បំផុតរបស់អ៊ីស្រាអែល ក្នុងរយៈពេលកន្លះសតវត្សរ៍។
លោក Amichai Cohen សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានប្រជាធិបតេយ្យអ៊ីស្រាអែល ដែលជាវិទ្យាស្ថានស្រាវជ្រាវសេរី បាននិយាយថា៖«មានភាពមិនស៊ីសង្វាក់គ្នាពិតប្រាកដរវាងការគ្រប់គ្រងរបស់លោកក្នុងសភា និងការមិនទុកចិត្តយ៉ាងខ្លាំងពីសំណាក់សាធារណជន ហើយវា គឺជាភាពច្របូកច្របល់ ដែលខ្ញុំមិនគិតថា អាចបន្តបានទៅទៀតបានទេ»។