អ៊ីស្រាអែល នឹងតតាំងប្រឆាំងនឹងការអះអាងរបស់អាហ្វ្រិកខាងត្បូង អំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា នៅតុលាការ

2024/01/03 07:20:15 pm        135

អ្នកនាំពាក្យរបស់អ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលនឹងតតាំងប្រឆាំងនឹងការអះអាងរបស់អាហ្វ្រិកខាងត្បូងដែលថា ខ្លួនកំពុងប្រព្រឹត្តអំពើ «ប្រល័យពូជសាសន៍» នៅតំបន់ហ្កាហ្សា នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

លោក Eylon Levy បាននិយាយទៅកាន់មេដឹកនាំអាហ្វ្រិកខាងត្បូងថា៖«ប្រវត្តិសាស្ត្រ នឹងវិនិច្ឆ័យអ្នក ហើយវានឹងវិនិច្ឆ័យអ្នកដោយគ្មានមេត្តា»។

ប្រទេសអាហ្វ្រិកខាងត្បូង បានដាក់សំណុំរឿងនេះទៅតុលាការ ICJ កាលពីថ្ងៃសុក្រ ដោយធ្វើឲ្យអ៊ីស្រា អែលផ្ទុះកំហឹង។

អាហ្រ្វិកខាងត្បូង គឺជាអ្នកគាំទ្រដ៏ម៉ឺងម៉ាត់របស់ប៉ាឡេស្ទីន ហើយបានថ្កោលទោសអ៊ីស្រាអែលម្តងហើយម្តងទៀត ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្កាហ្សា នៅថ្ងៃទី៧ ខែតុលា។

ប្រជាជនប៉ាឡេស្ទីនជាង ២២.០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម នេះបើយោងតាមក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមអ៊ីស្លាមនិយមហាម៉ាស។

អ៊ីស្រាអែល បានប្រកាសសង្រ្គាមទៅលើក្រុមហាម៉ាស បន្ទាប់ពីក្រុមនេះ បានដឹកនាំការវាយប្រហារដ៏ធំលើសហគមន៍នានាក្នុងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់មនុស្សប្រហែល ២៤០នាក់ទៀតទៅកាន់តំបន់ហ្កាហ្សា ជាចំណាប់ថ្នូរ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm