ឆ្នាំ២០២៣ កម្ពុជាទទួលជើងហោះហើរអន្តរជាតិងើបឡើងវិញជិត ៥០ភាគរយ

2024/01/03 07:31:31 pm        352

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កម្ពុជា មាន​កំណើន​ជើង​ហោះហើរអន្តរជាតិងើបឡើងវិញបានប្រមាណ ៥០% បើប្រៀបធៀប​ចំនួន​ជើងហោះហើរ​ដឹក​អ្នក​ដំណើរ​អន្តរជាតិសរុប នៅឆ្នាំ២០១៩ មុនពេលមិនទាន់មានវិបត្តិកូវីដ១៩។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បានថ្លែងប្រាប់ BTV នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះថា កំណើនជើងហោះហើរ ចាប់​ពី​ក្រោយ​​វិបត្តិកូវីដ១៩នេះពីមួយខែទៅមួយខែ គឺមានកំណើនការហោះហើរក្នុងរង្វង់ ៥% និង​ចំនួន​អ្នក​ដំណើរ​គឺ​មានកំណើនប្រមាណជាង ១០% ហើយកំណើនជើងហោះហើរ ឆ្នាំ២០២៣ កើន​៤៥% ប្រៀបធៀបឆ្នាំ២០២២។ 

ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ គឺមានក្រុមហ៊ុនអាកាសចរណអន្តរជាតិ បើក​ជើង​ហោះ​ហើរពីបណ្តាប្រទេសនានា មកកាន់រាជធានីភ្នំពេញគឺមានកំណើនប្រមាណ៨៧% ក្នុង​នោះ​មានក្រុមហ៊ុនបើកជើងហោះហើរចំនួន២៨ក្រុមហ៊ុន មានកំណើន​ជើង​ហោះ​ហើរ​ក្នុង​មួយ​ថ្ងៃ​មួយ​ៗ​មាន​រង្វង់១២០ជើង និងមានអ្នកដំណើរអន្តរប្រមាណ ១៤០០នាក់ ខណៈឆ្នាំ​២០១៩ គឺ​មាន​ចំនួន​ហោះហើរប្រមាណ២៧០ជើង និងមានអ្នកដំណើរប្រមាណ១៦០០នាក់ក្នុងមួយថ្ងៃ។

ដោយឡែកសម្រាប់អាកាសយន្តដ្ឋានអន្តរជាតិខេត្តសៀមរាប ដែល​ទើប​នឹង​ចាប់​ផ្តើម​បើក​ដំណើរ​ការ​នៅ​ពេល​ថ្មីនេះ នៅក្នុងឆ្នាំ២០២៣ គឺចំនួនជើងហោះហើរបាន​ងើប​ឡើង​វិញ​បាន​ប្រមាណ​ជាង​៤០%​ ក្នុ​ងនោះមានក្រុមហ៊ុន បើកជើងហោះហើរចំនួន១០ក្រុមហ៊ុន មានជើង​ហោះហើរ​សរុប​ជិត​៥០​ជើង​ក្នុងមួយថ្ងៃៗ និងមានអ្នកដំណើរប្រមាណ៤៥០០នាក់ក្នុងមួយថ្ងៃៗ ខណៈកាលពី​ឆ្នាំ២០១៩ គឺមានក្រុមហ៊ុនបើកជើងហោះហើរចំនួន៤០ក្រុមហ៊ុន មានជើងហោះហើរ​ចំនួន​១០០​ជើង និងមានអ្នកដំណើរប្រមាណជាង១០០០០នាក់ក្នុងមួយថ្ងៃ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បន្តថា ដោយឡែកសម្រាប់តែអាកាសយានដ្ឋានអន្តរជាតិកងកេង នៅខេត្តព្រះសីហនុ គឺ​បាន​ងើប​ឡើង​វិញ​បានប្រមាណតែរង្វង់២ជើងក្នុងមួយថ្ងៃៗ៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm