ការតវ៉ានៅ West Bank បន្ទាប់ពីការសម្លាប់មេដឹកនាំរងក្រុមហាម៉ាស លោក Arouri

2024/01/03 08:08:38 pm        99

ក្រុមបាតុករប៉ាឡេស្ទីន នៅទូទាំងតំបន់ West Bank បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ បន្ទាប់ពីបានទទួលដំណឹងថា មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស លោក Saleh al-Arouri ត្រូវបានសម្លាប់។

ប្រភពផ្នែកសន្តិសុខចំនួនបី បានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Aouri រងការវាយប្រហារ ដោយ យានដ្រូនរបស់អ៊ីស្រាអែល នៅជាយក្រុង Dahiyeh ភាគខាងត្បូងទីក្រុង Beirut ជាទីតាំងលាក់ខ្លួនដ៍រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធលីបង់ជាសម្ព័ន្ធមិត្តក្រុមហេសបូឡា។

ក្រុមអ្នកតវ៉ា មកពីទីក្រុង Ramallah, Jenin, Hebron និងទីក្រុង Aroura ជាទីក្រុងកំណើតរបស់ លោក Arouri បានចេញដើរដង្ហែរដើម្បីគោរពលោក ខណៈស្រែកពាក្យដូចជា «យើងនឹងដើរតាមគន្លងរបស់អ្នក» ។

អ៊ីស្រាអែល បានចោទប្រកាន់ លោក Arouri ជាយូរមកហើយពីការវាយប្រហារដ៍ឃោឃៅទៅលើពលរដ្ឋរបស់ខ្លួន ប៉ុន្តែមន្ត្រីក្រុមហាម៉ាសម្នាក់ បាននិយាយថាលោក ជា «មនុស្សសំខាន់នៃការចរចា» ជុំវិញលទ្ធផល សង្រ្គាមនៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរ ដែលធ្វើឡើងដោយប្រទេសកាតា និងប្រទេសអេហ្ស៊ីប។ ទោះបីជាមានឥទ្ធិពលតិចជាងមេដឹកនាំផ្សេងៗទៀតរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាក៏ដោយ លោក Arouri ត្រូវបានគេមើលឃើញថាជាអ្នកមានតួនាទីសំខាន់ម្នាក់ក្នុងចលនានេះ ជាមេគំនិតប្រតិបត្តិការរបស់ក្រុមនៅតំបន់ West Bank។

ជាមួយគ្នានេះ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ ក៏បានចេញធ្វើបាតុកម្ម ហើយដើរឆ្ពោះទៅកាន់ស្រុកកំណើតរបស់លោក Arouri ទីក្រុង Aroura។ គេបានឃើញក្រុមបាតុករ កាន់ទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យផ្សេងៗ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិក បានផ្តល់ប្រាក់ចំនួន ៥ លានដុល្លារសម្រាប់ព័ត៌មានអំពីលោក Arouri ។

លោក Mark Regev ទីប្រឹក្សានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់សារព័ត៌មាន MSNBC ថា អ៊ីស្រាអែល មិនបានទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែ អ្នកណាដែលធ្វើវា ប្រាកដជាដឹងច្បាស់ហើយ ថានេះពុំមែនជាការវាយប្រហារទៅលើរដ្ឋលីបង់នោះទេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm