កម្ពុជា​អនុញ្ញាត​ឱ្យ​នាំ​សាច់​បង្កក និង​ទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា​ឡើងវិញ ​តែ​ត្រូវ​ប្រកាន់ខ្ជាប់​លក្ខខណ្ឌ​សុវត្ថិភាព

2021/06/22 08:05:02 pm        415

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា តាមរយៈ​លិខិត​ដែល​បាន​ចេញ​ផ្សាយ​ កាលពី​ថ្ងៃទី ១៩​ខែមិថុនា កន្លងទៅនេះ​ បញ្ជាក់ថា កម្ពុជា​បានសម្រេច​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​នៅ​សាច់​បង្កក និង​ទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា​ជាថ្មី ​ដោយ​គោរព​តាម​លក្ខខណ្ឌ​ពីរ​ជា​ចាំបាច់​ ដើម្បី​ធានា​សុវត្ថិភាព​ថា សាច់​បង្កក​និង​ទំនិញ​បង្កក​ទាំងនោះ​ពុំ​មាន​ផ្ទុក​វីរុស​កូ​វីដ​-១៩​។

សម្រាប់​ការ​អនុញ្ញាតឱ្យ​មានការ​នាំចូល​នូវ​សាច់​បង្កក​ ក៏ដូចជា​ទំនិញ​បង្កក​ពី​ប្រទេស ឥណ្ឌា​ ចូលមក​កម្ពុជា​ឡើងវិញ​នេះ ​គឺ​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី២១ ខែមិថុនា​ឆ្នាំ២០២១​។ ​ការអនុញ្ញាតឱ្យ​នាំចូល​ជាថ្មី​នេះ រាជរដ្ឋាភិបាល​កំណត់​នូវ​លក្ខខណ្ឌ​ចាំបាច់​ចំនួន​ពីរ​ជា​បណ្ដោះអាសន្ន ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាពថា​សាច់​បង្កក ​និង​ទំនិញ​បង្កក​ទាំងនោះ​ គ្មាន​ផ្ទុក​វីរុស​កូ​វីដ​-១៩​នោះទេ​។

លក្ខខណ្ឌ​ទី ១​ដែល​កំណត់ គឺ​តម្រូវ​ឱ្យមាន​វិញ្ញាបនបត្រ ឬ​លិខិត​បញ្ជាក់​បន្ថែម​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ដើមកំណើត​ទំនិញ ​ដែល​បញ្ជាក់ថា ​គ្មាន​វីរុស​កូ​វីដ​-១៩​ លើ​សាច់​បង្កក​ រឺ​ទំនិញ​បង្កក​នោះទេ​។​ រីឯ​លក្ខខណ្ឌ​ទី ២​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​នោះ ​គឺ​ពេលដែល​មក​កម្ពុជា ​ត្រូវមាន​ការ​យក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩​ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​មុននឹង​អនុញ្ញាត​ឱ្យ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​។

ចំពោះ​លក្ខខណ្ឌ​ទាំងពីរ​នេះ ​អាច​ត្រូវ​បាន​បន្ធូរបន្ថយ​ រឺ​ដកចេញ​ទាំងស្រុង​ ដោយ​អាស្រ័យ​លើ ស្ថានភាព​ធូរស្រាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​នៅ​ប្រទេស​នាំចេញ ​និង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្ក​ក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​បើ​រក​ឃើញ​អវិជ្ជមាន​ជា​បន្តបន្ទាប់​។

គួរ​បញ្ជាក់ថា ​កម្ពុជា​បាន​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ និង​ទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌា ​ចូល​កម្ពុជា កាលពី​ដើមខែ ​ឧសភា កន្លងទៅ ដោយ​ការ​ផ្អាក​នេះ ​ធ្វើឡើង​ក្រោម​ហេតុផល​ព្រួយបារម្ភ​ថា ​សាច់​បង្កក​និង​ទំនិញ​បង្កក​ទាំងនោះ​អាច​បង្ក​ជា​ហានិភ័យ​ក្នុង​ការ​ចម្លង​កូ​វីដ​-១៩​ ចូលមក​កម្ពុជា ខណៈពេលដែល​ប្រទេស ឥណ្ឌា ​បាន​ឈរ​លើ​លំដាប់​តារាង ​ជា​ប្រទេស​ដែល​មាន​អាត្រា​ឆ្លង​ និង​ស្លាប់​ខ្ពស់​ដោយសារ កូ​វីដ​-១៩​។

បើ​យោង​តាម វេ​ប​សាយ Worldometers បង្ហាញថា ប្រទេស​ឥណ្ឌា​គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ គឺ​ឈរ​លើ​លេខ​រៀង​ទី​២ ​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ច្រើនបំផុត បន្ទាប់ពី​ប្រទេសអាមេរិក​។ ​គិត​ត្រឹម​ថ្ងៃនេះ​ប្រទេស ឥណ្ឌា មាន​ករណី​ឆ្លង​ចំនួន​ជិត៣០​លាន​នាក់​ និង​មាន​ករណី​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​កូ​វីដ​-១៩ ចំនួន ប្រមាណ​ជិត ៣៩​ម៉ឺន​នាក់​៕

អត្ថបទ​៖ គឹម​ហុក  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm