ប្រកាស និងបើកកិច្ចប្រជុំលើកដំបូងរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

2024/01/03 02:42:29 pm        190

មណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស និងបើកកិច្ចប្រជុំលើកដំបូង របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើការប្រកាសជាផ្លូវការ នូវការរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសមាជិកសរុបចំនួន ៥៩រូប និងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ មានសរុបចំនួន ១៧០រូប។ មួយផ្នែកទៀត អង្គប្រជុំបានលើកឡើងអំពី តួនាទីភារកិច្ច របៀបរបបការងារ របបប្រជុំ និងការរៀបចំវេទិកាសាធារណៈ ព្រមទាំងផែនការសកម្មភាព ដើម្បីជាការជម្រាបជូនដល់សមាជិក សមាជិកានៃក្រុមការងារ ឱ្យបានជ្រាបកាន់តែច្បាស់បន្ថែមទៀត។

តួនាទីសំខាន់ៗ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគឺ តម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយ/ឆ្លើយតប សំណើ សំណូមពរ និងសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ផ្អែកលើតួនាទីទាំងអស់ខាងលើ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានភារកិច្ចសំខាន់ៗដូចខាងក្រោម៖

១. លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងរាជរដ្ឋាភិបាល ជាមួយបងប្អូនប្រជាពលរដ្ឋ។

២. សហការគាំទ្រដល់មូលដ្ឋានដែលក្រុមការងារចុះបំពេញការងារ ធ្វើការវាយតម្លៃអំពីសមត្ថភាពស្ថាប័ន ធនធានមនុស្ស និងសក្តានុពលនៃការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។

៣. ជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាព ជំនាញ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋានក្នុងការបំពេញការងារស្របតាមតួនាទីសមត្ថកិច្ចរបស់ខ្លួន។

៤. សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងចុះជួបប្រាស្រ័យដោយផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីស្វែងយល់ដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ពួកគាត់។

៥. សហការគាំទ្រ និងចូលរួមធ្វើអន្តរាគមន៍ដល់មូលដ្ឋាន នៅពេលមានគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាត ឬគ្រោះថ្នាក់ផ្សេងៗ ដើម្បីការពារ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ។

៦. កៀរគរធនធាន មធ្យោបាយ សម្ភារពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍ មូលដ្ឋាន ការកសាងសមិទ្ធផលសង្គម និងការដោះស្រាយ/ឆ្លើយតប សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានក្រុមការងារ បានលើកឡើងពីវិស័យសក្តានុពល ក្នុងខេត្តមណ្ឌលគិរីដែលរួមមាន វិស័យកសិកម្ម និងវិស័យទេសចរណ៍ ហើយ ឯកឧត្តមប្រធាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចដោយក្តាប់បាននូវបញ្ហាប្រឈម តម្រូវការ និងចម្ងល់នានារបស់បងប្អូនប្រជាពលរដ្ឋ និងខិតខំបំពេញតួនាទី និងភាកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់កន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានលើកឡើងអំពីសមិទ្ធផលធំៗជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបានចូលរួមកែប្រែមុខមាត់កម្ពុជាគួរជាទីមោទនៈ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ដោយកើតក្រោមម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេស ជាមរតកនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់នីតិកាលថ្មី ក្រោមកិច្ចដឹកនាំដ៏ប៉ិនប្រសប់ ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក្នុងនាមប្រធានក្រុមការងារ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរៀបចំ តាំងពីដំណើរការរៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រហូតដល់ការបង្កើតក្រុមការងារតាមស្រុក/ក្រុង ឃុំ/សង្កាត់ ការបង្កើតលេខាធិការដ្ឋានរបស់ខេត្ត និងស្រុក/ក្រុង និងបែបបទការងាររដ្ឋបាល រហូតដល់កើតមានកិច្ចប្រជុំនាពេលនេះ

ទាំងអស់នេះគឺជាការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចសម្របសម្រួលយ៉ាងសស្រាក់សស្រាំពីគ្រប់សមាសភាពពាក់ព័ន្ធ។

សូមជម្រាបដែរថា៖ ខេត្តមណ្ឌលគិរី ស្ថិតនៅភាគឦសាន្ត នៃព្រះរាជាណាចក្រកម្ពុជា រយៈចម្ងាយប្រវែង ៣៨២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះមានក្រុងសែនមនោរម្យ ជាទីរួមខេត្ត និងស្រុកចំនួន ០៤ ចែកចេញជា ០៤ សង្កាត់ ១៧ឃុំ និង ៩២ភូមិ ដែលមានផ្ទៃដីសរុបចំនួន ១៤ ២៨៨គីឡូម៉ែត្រក្រឡា ប្រជាពលរដ្ឋសរុប ចំនួន ១០០ ១២៦នាក់(ស្រី ៤៨ ២០៨នាក់) ស្មើនឹង ២៤ ១៧៣គ្រួសារ មានដង់ស៊ីតេ ៧នាក់/គីឡូម៉ែត្រក្រឡា និងកំណើនប្រជាពលរដ្ឋប្រចាំឆ្នាំប្រមាណ ២,៧៤% GDPប្រចាំឆ្នាំចំនួន ២ ១២២,៥៨ដុល្លាអាមេរិក(ឆ្នាំ២០២២) និងមានជនជាតិដើមភាគតិចចំនួន ០៨ជនជាតិ ក្នុងនោះមាន ព្នង ក្រោល គ្រឹង ស្បៀង ផ្ទួន ទំពួន ចារាយ និង រអួង ។

ខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម មានប្រវែង ៣១៤.៦៦៤គីឡូម៉ែត្រ ជាប់ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ិញភឿក វៀតណាម ខាងជើង ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី និងខាងលិចជាប់ខេត្តក្រចេះ។ ប្រជាជនប្រកបមុខរបរចម្បង ក្នុងវិស័យកសិកម្ម ៨២% វិស័យសិប្បកម្ម ១% និងវិស័យសេវាកម្ម ១៧%។ ខេត្តនេះមានច្រកទ្វារព្រំដែនទ្វេភាគីសំខាន់ៗ សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ចំនួន០៣ ក្នុងនោះមាន៖ ច្រកទ្វារឡាប៉ាខេ ស្រុកកែវសីមា ច្រកទ្វារដាក់ដាំ ស្រុកអូររាំង ច្រកទ្វារណាំលៀរ ស្រុកពេជ្រាដា និង ច្រកទ្វារជីមៀត ស្រុកកោះញែក (មិនទាន់មានដំណើរការនៅឡើយ)៕ ដោយ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

សម្តេច ម៉ែន សំអន ៖ បើ​គ្មាន​ការ​រីក​ចម្រើន​វិស័យ​អាណាចក្រ​នោះ​ទេ វិស័យ​ពុទ្ធចក្រ​ក៏​មិន​អាច​ដំណើរការ​បាន​ល្អ​ដែរ
2025/05/15 05:04:44 pm        1
កម្ពុជានឹងរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ ដើម្បីបង្ហាញការវិវត្តន៍រីកចម្រើន
2025/05/15 05:00:28 pm        1
នៅថ្ងៃទី១៦ ខែឧសភាស្អែកនេះរដ្ឋមន្រ្ដីក្រសួងបរិស្ថានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលំហែបៃតងនៃតំបន់ភ្នំខ្នងផ្សារ
2025/05/15 04:48:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំងឺចាកចេញពីមន្ទីរពេទ្យ Al Shifa នៅតំបន់ហ្កាហ្សា ក្រោយបទបញ្ជាជម្លៀសខ្លួនរបស់អ៊ីស្រាអែល

2025/05/15 05:23:31 pm
​ប្រធានាធិបតីស៊ីរីថាការដកទណ្ឌកម្មរបស់លោក Trumpគឺជាការសម្រេចិត្តជាប្រវត្តិសាស្រ្ត និងក្លាហាន
2025/05/15 05:21:19 pm
​អាល្លឺម៉ង់ប្រាប់លោកTrump ថា សហភាពអឺរ៉ុប ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការ ប្រសិនបើការចរចាពន្ធអាមេរិក បរាជ័យ
2025/05/15 05:19:33 pm
​ឥណ្ឌានិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែរប៉ាគីស្ថាន គួរតែស្ថិតនៅក្រោមការឃ្លាំមើលរបស់អង្គការសហប្រជាជាតិ
2025/05/15 05:17:49 pm
​សម្តេច ម៉ែន សំអន ៖ បើ​គ្មាន​ការ​រីក​ចម្រើន​វិស័យ​អាណាចក្រ​នោះ​ទេ វិស័យ​ពុទ្ធចក្រ​ក៏​មិន​អាច​ដំណើរការ​បាន​ល្អ​ដែរ
2025/05/15 05:04:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/14 08:21:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/13 10:06:37 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am