ឧត្ដរមានជ័យ៖ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់ឲ្យអនុវត្តការសាកល្បងដំណើរការចំពោះការផ្តល់សេវាធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្ករភាពងាយស្រួលរហ័សបន្ថែមទៀតជូនប្រជាពលរដ្ឋ ក្នុងការផ្តល់សេវាសាកល្បងនេះ មានរយៈពេល៦ខែ។
លោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានលើកឡើងថា ការផ្តល់សិទ្ធក្នុងការសម្រេចពីថ្នាក់ខេត្តទម្លាក់មកថ្នាក់មូលដ្ឋានក្រុង ស្រុក នៅពេលនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង ក៏ដូចជាតាមបណ្តាលស្រុកផ្សេងៗទៀតក្នុងការមកទទួលស្នើសុំសេវាធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ បានបង្កភាពងាយស្រួលដល់ពលរដ្ឋគ្រប់ៗគ្នាដែលមានបំណងចង់ឆ្លងដែនចូលទៅប្រទេសថៃ ដោយស្របច្បាប់។
លោកអភិបាលក្រុង បន្តថា សម្រាប់ការធ្វើបណ្ណព្រំដែននៅមូលដ្ឋាន ក្រុងសំរោង នាពេលនេះ គឺប្រជាពលដ្ឋមកពីតាមបណ្តាលស្រុកផ្សេងគ្នា ក្នុងខេត្តឧត្តរមានជ័យ ខុសដែនសមត្ថកិច្ចរបស់ខ្លួននោះ គឺមិនអាចមកទទួលសេវាធ្វើបណ្ណព្រំដែននេះបាននោះទេ គឺតម្រូវតែពលរដ្ឋដែលមានទីលំនៅអចិន្រ្តៃយ៍ ក្នុងក្រុងសំរោងតែប៉ុណ្តោះ។ ដោយក្នុងបណ្ណព្រំដែនកម្ពុជា-ថៃមួយសន្លឹកមានតម្លៃពីរម៉ឺនរៀល សម្រាប់សេវាបង់ជូនរដ្ឋ។ ដំណើរការសាកល្បងនេះ មានរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១ខែកមរា ឆ្នាំ២០២៤ ។
យ៉ាងណាម៉ិញបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃកម្ពុជា ជានិច្ចកាលសម្តេចធិបតី តែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងការលំបាកនានារបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។
ពលរដ្ឋ បានបញ្ជាក់ឲ្យដឹងថា ការផ្តល់សេវាធ្វើបណ្ណព្រំដែនទម្លាក់ឲ្យកាន់តែដល់មូលដ្ឋានរបស់ពួកគាត់ក៏ដូចជាការផ្តល់សេវាផ្សេងៗនោះ គឺវាអាចកាត់បន្ថយនៅការចំណាយផ្សេងៗរបស់ពួកគាត់បានមួយកម្រិតផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋអាចមកទទួលសេវាស្នើសុំធ្វើបណ្ណព្រំដែនកម្ពុជា-ថៃនេះ បាននៅអង្គភាពច្រកចេញចូលតែមួយបានជាធម្មតា នៅរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាមិនចង់ធ្វើនៅតាមបណ្តាលក្រុងស្រុកសាមីរបស់ខ្លួននោះ។ បណ្ណព្រំដែននេះ គឺពលរដ្ឋមានសិទ្ធធ្វើដំណើរឆ្លងដែនចូលទៅប្រទេសថៃ មានរយៈពេល១សប្តាហ៍ទើបផុតកំណត់ លើខេត្តចំនួនបីគឺខេត្តសុរិន្ទ តាមច្រកអូរស្មាច់ ក្រុងសំរោង ខេត្តស៊ីសាកេត ច្រកជាសាងាំ ស្រុកអន្លង់វែង និងខេត្តបុរីរុំ ច្រកជប់គគី ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ៕ អត្ថបទ៖ សារិទ្ធិ





