
បច្ចុប្បន្ននេះ មនុស្សរាប់ម៉ឺននាក់នៅតែជាប់គាំងនៅក្នុងទីក្រុងហ្កាហ្សា ដោយហេតុផលផ្សេងៗ ដែលស្ទើរតែមិនអាចរស់រានមានជីវិតក្នុងស្ថានភាពដ៏លំបាក ខ្វះទឹក អាហារ និងលក្ខខណ្ឌអនាម័យមូលដ្ឋានមិនល្អ។
បន្ទាប់ពីកងទ័ពអ៊ីស្រាអែលចូលវាយលុកក្នុងទីក្រុងហ្កាហ្សា ប្រជាជនក្នុងតំបន់បានភៀសខ្លួនទៅស្នាក់នៅក្នុងសាលារៀនមួយនៅកណ្តាលទីក្រុងនេះ ដើម្បីជ្រកកោនបណ្តោះអាសន្ន។ បើមិនមានជំនួយទេ ពួកគេត្រូវបានជាប់គាំងនៅទីនោះ។ ទឹក និងអាហារអាចប្រមូលបានដោយមនុស្សចេញទៅក្រៅ ឬទិញក្នុងតម្លៃខ្ពស់។
អ្នកស្រុកដែលតាំងទីលំនៅក្នុងសាលាបាននិយាយថា «មនុស្សប្រាំពីរគ្រួសារកំពុងរស់នៅក្នុងបន្ទប់ថ្នាក់រៀនដែលមានត្រឹមតែពាក់កណ្តាល និងមួយគ្រួសារមានគ្នាយ៉ាងហោចណាស់ប្រាំនាក់។ យើងមិនមានទឹក ឬអ្វីផ្សេងទៀតទេ ហើយបើមិនអាចដោះស្រាយបញ្ហាអាហារដោយខ្លួនឯងបានទេនោះគឺមិនមានអ្វីហូបឡើយ»។
ដោយសារតែកង្វះលទ្ធភាពនៃការគ្រប់គ្រងក្រុង តំបន់ជុំវិញនោះត្រូវបានពោរពេញដោយសំរាម។ មនុស្សម្នាអាចកម្ទេចសំរាមបានតែតាមរយៈវិធីសាស្រ្តសាមញ្ញបំផុតដូចជាការដុត ហើយមនុស្សជាច្រើនបានទទួលរងជំងឺជាលទ្ធផលនៃស្ថានភាពកង្វះអនាម័យនោះ៕