ប៉ូឡូញ បញ្ចេញយន្តហោះចម្បាំង ដើម្បីការពារដែនអាកាស ខណៈដែលរុស្ស៊ី វាយលុកអ៊ុយក្រែនដោយមីស៊ីល

2024/01/03 10:47:21 pm        49

ប្រទេសប៉ូឡូញ បានប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំង ដើម្បីការពារដែនអាកាសរបស់ខ្លួន កាលពីថ្ងៃអង្គារ ខណៈដែលរុស្ស៊ី បានបង្កើនការវាយប្រហារលើអ៊ុយក្រែនដោយមីស៊ីល។ យោងតាមយោធាប៉ូឡូញបានឲ្យដឹងថា កាលពីសប្តាហ៍មុន មីស៊ីលរុស្ស៊ីមួយគ្រាប់ បានហោះឆ្លងកាត់ចូលទៅក្នុងទឹកដីប៉ូឡូញ។

ប្រទេសប៉ូឡូញ ដែលជាសមាជិកណាតូមានព្រំដែនជាប់នឹងអ៊ុយក្រែន បាននិយាយថា ខ្លួនបានឲ្យយន្តហោះចម្បាំង F-16 ចំនួន៤គ្រឿង និងនាវាដឹកយន្តហោះសម្ព័ន្ធមិត្តធ្វើសកម្មភាព កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលដ៏ខ្លាំងក្លាចុងក្រោយបំផុតរបស់ខ្លួន ទៅលើអ៊ុយក្រែន សំដៅទៅលើរដ្ឋធានីគីវ និងតំបន់ខាគីវ (Kharkiv) ភាគខាងកើត។

ទីបញ្ជាការប្រតិបត្តិការរបស់ប្រទេសប៉ូឡូញ បានសរសេរនៅលើបណ្តាះសង្គមXថា៖«យើងចង់ជូនដំណឹងដល់អ្នកថា សកម្មភាពអាកាសចរណ៍រយៈចម្ងាយឆ្ងាយដែលពឹងផ្អែកខ្លាំងរបស់សហព័ន្ធរុស្ស៊ី កំពុងត្រូវបានគេសង្កេតឃើញ ដែលទាក់ទងនឹងការវាយប្រហារនៅលើទឹកដីរបស់អ៊ុយក្រែន។ យន្តហោះចម្បាំងដែលប្រចាំនៅមូលដ្ឋានមួយនៅទីក្រុង Łask និងមូលដ្ឋានយោធា Krzesiny «ដើម្បីធានាសុវត្ថិភាពរបស់ដែនអាកាសប៉ូឡូញ»។

ការសម្រេចចិត្តនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីយោធាប៉ូឡូញ បាននិយាយថា ខ្លួនជឿថា មីស៊ីលរុស្ស៊ី បានហោះចូល ហើយបន្ទាប់មកចាកចេញពីដែនអាកាសប៉ូឡូញ។ រុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែនក្នុងអំឡុងឆ្នាំថ្មី ហើយកាលពីថ្ងៃសុក្រ បានធ្វើការវាយប្រហារដោយមីស៊ីលដ៏ធំបំផុត ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញរបស់ខ្លួន កាលពីជិតពីរឆ្នាំកន្លងទៅនេះ។

អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Władysław Teofil Bartoszewski បានកោះហៅភារធារីរុស្ស៊ី លោក Andrei Ordash ហើយបានឲ្យគាត់នូវកំណត់ចំណាំមួយដោយស្នើសុំការពន្យល់ឲ្យច្បាស់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA Novosti បានរាយការណ៍ថា រុស្ស៊ីបាននិយាយថា ខ្លួននឹងមិនផ្តល់ការពន្យល់ទេ រហូតដល់មានភ័ស្តុតាងជាក់ស្តែង ត្រូវបានបង្ហាញ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm