
ក្រុមឆ្មាំល្បាតឆ្នេរអេស្ប៉ាញនិយាយនៅលើបណ្តាញព័ត៌មានសង្គម Xអតីតបណ្តាញព័ត៌មានសង្គម Twitterរបស់ពួកគេថា ក្រុមឆ្មាំល្បាតឆ្នេរអេស្ប៉ាញ សង្រ្គោះបានជនអន្តោប្រវេសន៍ចំនួន ១៥៣នាក់ នៅជិតតំបន់ឆ្នេរកោះ Gran Canaria ស្ថិតក្នុងមហាសមុទ្រអាត្លង់ទិកកាលពីថ្ងៃអង្គារម្សិលមិញ ។
ជនអន្តោប្រវេសន៍រាប់រយនាក់ ត្រូវបានជួយសង្រ្គោះនៅជិតប្រជុំកោះ Canary អំឡុងរយៈពេល ២ថ្ងៃដំបូងនៃឆ្នាំថ្មីឆ្នាំ ២០២៤ ពេលដែលពួកគេព្យាយាមធ្វើដំណើរមកកាន់ដែនកោះអេស្ប៉ាញមួយនេះ និងមានចម្ងាយប្រហែល ១០០គ.មពីតំបន់ឆ្នេរភាគខាងលិចរបស់អាហ្វ្រិក ។
យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃអេស្ប៉ាញ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ជាង ៣៧.០០០នាក់ បានធ្វើដំណើរមកដល់ប្រជុំកោះ Canary ចេញពីអាហ្វ្រិកខាងលិចតាមទូកដ៏គ្រោះថ្នាក់ គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ ពោលគឺមានចំនួន ១៤០ភាគរយ ច្រើនជាងអំឡុងពេលតែមួយកាលពីឆ្នាំ ២០២២ ។
ដោយឡែក ក្រុមកាតបាទក្រហមបាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា ជនអន្តោប្រវេសន៍ជិត ៤ម៉ឺននាក់ បានធ្វើដំណើរមកដល់ប្រជុំអេស្ប៉ាញមួយនេះ ក្នុងឆ្នាំ ២០២៣ ៕