
យោងតាមការស្ទង់មតិថ្មីមួយបានឲ្យដឹងថា ពលរដ្ឋអ៊ីស្រាអែលភាគច្រើនប្រឆាំងនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកឲ្យបន្ថយសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។
ការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានប្រជាធិបតេយ្យអ៊ីស្រាអែល បានរកឃើញថា ៦៦ភាគរយនៃប្រជាជនអ៊ីស្រាអែល «មិនគិតថា អ៊ីស្រាអែលគួរតែយល់ព្រមចំពោះការទាមទាររបស់សហរដ្ឋអាមេរិកដើម្បីផ្លាស់ប្តូរទៅដំណាក់កាលនៃសង្រ្គាមជាមួយនឹងការទម្លាក់គ្រាប់បែកធុនធ្ងន់ នៅក្នុងតំបន់ដែលមានប្រជាជនច្រើន»។
ក្នុងចំណោមប្រជាជនអ៊ីស្រាអែល ៧៥ភាគរយនៃពលរដ្ឋជ្វីហ្វ បានជំទាស់នឹងការអនុលោមតាមសំណើរបស់សហរដ្ឋអាមេរិក ខណៈដែល ២១ភាគរយនៃពលរដ្ឋអារ៉ាប់ បានប្រឆាំងនឹងគំនិតនេះ។
ការស្ទង់មតិនេះ ក៏បានរកឃើញថា ការគាំទ្រធ្លាក់ចុះសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដោយត្រឹមតែ១៥ភាគរយនៃអ្នកឆ្លើយតបនិយាយថា លោកគួរតែបន្តធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីសង្គ្រាម បានបញ្ចប់។