
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាព បានឲ្យដឹងថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើផ្ទះមួយខ្នង ស្ថិតក្នុងទីក្រុង Rafahនាថ្ងៃពុធនេះ ។
រូបភាពវីដេអូឃ្លីបពីទីភ្នាក់ងារព័ត៌មានរ៉យទ័រឃើញប្រជាពលរដ្ឋព្យាយាមបោសសម្អាតកម្ទេចកម្ទី និងវាយតម្លៃការខូចខាត ។
ស្រ្តីប៉ាឡេស្ទីនម្នាក់ដែលបានរងរបួស និយាយថា តើកន្លែងណាទៅដែលពួកយើងអាចទៅបាននោះ ?
នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀត មនុស្សយ៉ាងហោច ៤នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងជំរំជនភៀសខ្លួន Al-Maghazi នាថ្ងៃពុធនេះផងដែរ ។
ការវាយប្រហារលើទីក្រុង Rafah បានកើតឡើង រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយមេបញ្ជាការរងក្រុមហាម៉ាស់លោក Saleh al-Arouri ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូននៅទីក្រុង Beirut ដែលជាតំបន់កាន់កាប់ដោយក្រុមជីវពលហេសប៊ូឡារបស់លីបង់ និងជាសញ្ញាមួយបង្ហាញថា ជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល អាចនឹងរីករាលដាលដល់តំបន់ជាច្រើនទៀត ៕