ចាញ់ ២​ប្រកួត​ដំបូង​ឈ្នះ​ប្រកួត​ចុងក្រោយ​ដា​ណឺ​ម៉ាក​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ Euro ២០២០

2021/06/22 02:37:36 pm        93

​បាល់ទាត់៖ ​​ការប្រកួត​បាល់ទាត់​ជើងឯក​ទ្វីប​អឺរ៉ុប Euro ២០២០ បាន​បញ្ចប់​វគ្គ​វិល​ជុំ​ ២​ពូ​ល​ទៀត​ហើយ​គឺ​ពូ​ល B និង​ពូ​ល C​។ ​ក្រុម​ដា​ណឺ​ម៉ាក​ដែល​ចាញ់ ២ប្រកួត​ដំបូង​ក្នុង​ពូ​ល​រួមមាន​ចាញ់​ហ្វាំ​ង​ឡង់ ១-០ និង​ចាញ់​ប៊ែ​ល​ហ្ស៊ិ​ក ១-២ នោះ​បាន​យកឈ្នះ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល B នេះ​ដោយ​បំបាក់​រុស្ស៊ី ៤-១ ធានា​បាន​កៅអី​លេខ២ ក្នុង​ពូ​ល​មានមុខ​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​។

​​ចំណែក​បែលហ្ស៊ិក​គឺជា​ក្រុម​លេខ ១ ក្នុង​ពូ​ល B នេះ​ក្រោយ​ជ័យជំនះ​លើ​ហ្វាំ​ង​ឡង់ ២-០ យប់​មិញ​ដែល​បើកផ្លូវ​អោយ​ដា​ណឺ​ម៉ា​កមាន​កៅអី​លេខ២ ក្នុង​ពូ​ល​។ ​នៅក្នុង​ពូ​ល B នេះ​ប៊ែ​ល​ហ្ស៊ិ​កលើ​គេ​មាន ៩ពិន្ទុ​ពេញ​ លេខ២ ដា​ណឺ​ម៉ាក​មាន ៣ពិន្ទុ​ចំណេញ ១គ្រាប់ លេខ៣ ហ្វាំ​ង​ឡង់​ខាត ២គ្រាប់​រង់ចាំ​ប្រៀបធៀប​ជាមួយ​ក្រុម​លេខ៣ ពូ​ល​ផ្សេងទៀត​ក្រែង​បាន​កៅអី​នៅ​ជុំ​បន្ត ​ខណៈ​រុស្ស៊ី​ក្រោម​គេមាន ៣ពិន្ទុ​ខាត​គ្រាប់​បាល់ ៥គ្រាប់​ហាលអាវ​ត្រឹមនេះ​។ ​លេខ១ ក្នុង​ពូ​ល B ប៊ែ​ល​ហ្ស៊ិ​ក​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​លេខ៣ ល្អ​បំផុត​ពី​ពូ​ល A/E/F ចំណែក​លេខ២ ពូ​ល B នេះ​គឺ​ដា​ណឺ​ម៉ាក​ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ២ ពូ​ល A វែ​ល​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។

​ក្រឡេក​មក​ពូ​ល C វិញ​ហូ​ឡង់​រកបាន​ជ័យជំនះ​ ៣ប្រកួត​ពេញ​ដូច​ប៊ែ​ល​ហ្ស៊ិ​ក​ដែរ​ក្រោយ​យកឈ្នះ​ម៉ា​សេ​ដ្វា​ន់​ខាងជើង ៣-០ ដោយ​ ២​គ្រាប់​របស់ Georginio Wijnaldum និង​ ១​គ្រាប់​របស់ Memphis Depay​។ ​លេខ១ ក្នុង​ពូ​ល C នេះ​ហូ​ឡង់​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​លេខ៣ ល្អ​បំផុត​មកពី​ពូ​ល D/E/F​។ ​ចំណែក​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល C នេះ​អូទ្រីស​ដើម្បី​បាន​កៅអី​ស្វ័យប្រវត្តិ​លេខ២ ក្នុង​ពូ​ល​ក្រោយ​យកឈ្នះ​អ៊ុយ​ក្រែ​ន ១-០ ដែល​ធ្វើឱ្យ​ក្រុម​របស់លោក Franco Foda ឡើង​ជួប​ក្រុម​លេខ១ ពូ​ល A អ៊ីតាលី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        270
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        330

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm