
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៧៣នាក់ ត្រូវបានសម្លាប់ដោយការបំផ្ទុះចំនួន២ នៅជិតផ្នូររបស់ឧត្តមសេនីយ៍ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Qasem Soleimani នៅថ្ងៃខួបលើកទី៤ នៃការធ្វើឃាតលើរូបលោក។
ទូរទស្សន៍រដ្ឋ Irib បានឲ្យដឹងថា មនុស្ស ៦០នាក់ផ្សេងទៀត បានរងរបួសដោយការបំផ្ទុះនោះ អំឡុងពេលធ្វើពិធី នៅជិតវិហារអ៊ីស្លាម Saheb al-Zaman ក្នុងទីក្រុង Kerman៕