
ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសអ្នកស្រុកមួយចំនួនពីទីក្រុង នៅភាគខាងជើងនៃតំបន់ Pas de Calais របស់ប្រទេសបារាំង កាលពីថ្ងៃពុធ (ថ្ងៃទី 3 ខែមករា) ខណៈដែលទឹកជន់លិចផ្លូវ និងផ្ទះសម្បែងជាច្រើនខ្នង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បាននាំឲ្យទឹកទន្លេនៅជុំវិញក្បែៗតំបន់នោះឡើងហូរហៀរ។
សេវាកម្មអាកាសធាតុ Meteo France បានដាក់តំបន់នេះក្នុងកម្រិតប្រកាសអាសន្នពណ៌ក្រហម សម្រាប់ទឹកជំនន់ ពោលគឺជាការប្រកាសអាសន្នធ្ងន់ធ្ងរបំផុត ដែលអាចកំណត់ នៅល្ងាចថ្ងៃអង្គារ (ទី២ ខែមករា) ។ តំបន់ចំនួន ៣ផ្សេងទៀត នៅភាគខាងជើង និងភាគខាងលិចប្រទេសបារាំង ក៏ទទួលបានការកំណត់ការប្រកាសអាសន្នពណ៌ទឹកក្រូចសម្រាប់ទឹកជំនន់ផងដែរ។
នេះជាជំនន់ទឹកជំនន់លើកទី២ ហើយ នៅតំបន់ Pas-de-Calais ក្នុងរយៈពេល ៣ខែ។ កាលពីខែវិច្ឆិកា អ្នកស្រុកភាគច្រើននៃតំបន់ Arques បានជួបប្រទះនឹងទឹកជំនន់រយៈពេល ៣សប្តាហ៍ ដែលបំផ្លិចបំផ្លាញផ្ទះសម្បែង និងដីស្រែចំការរបស់ពួកគេ។ យោងតាមសារសេវាអាកាសធាតុ Meteo France តំបន់នេះនឹងបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រហូតដល់ថ្ងៃសុក្រ (ទី៥ ខែមករា)៕