ក្រុមហ៊ុន Japan Airlines Co (JAL) បានប៉ាន់ប្រមាណនៅថ្ងៃព្រហស្បតិ៍នេះថាការបុកគ្នានៃជើងហោះហើរ JL516 របស់ខ្លួនជាមួយនឹងយន្តហោះឆ្មាំល្បាតឆ្នេរជប៉ុនកាលពីថ្ងៃទី ២ ខែមករានឹងបណ្តាលឱ្យបាត់បង់ប្រតិបត្តិការប្រហែល ១៥ ពាន់លានយ៉េនស្មើរនឹង១០៤,៨១ លានដុល្លារអាមេរិក ។
ក្រុមហ៊ុនបាននិយាយថា ការខាតបង់នឹងត្រូវ រ៉ាប់រងដោយការធានារ៉ាប់រង ។

បច្ចុប្បន្នក្រុមហ៊ុនកំពុងវាយតម្លៃផលប៉ះពាល់នៃការខាតបង់យន្តហោះលើការព្យាករណ៍ប្រតិបត្តិការហិរញ្ញវត្ថុ រួមដែលបញ្ចប់នៅខែមីនា ឆ្នាំ ២០២៤ ។
ក្រុមហ៊ុនអាកាសចរណ៍JAL ក៏បាននិយាយផងដែរថា ខ្លួននឹងបង្ហាញព័ត៌មានចាំបាច់ណាមួយភ្លាមៗ នៅពេលពួកគេប្រមូលបានគ្រប់គ្រាន់ហើយនោះ ។

មនុស្ស ចំនួន ៣៧៩ នាក់នៅលើយន្តហោះ JAL ត្រូវបានជម្លៀសអ្នកដំណើរចេញដោយសុវត្ថិភាពនៅពេលដែលយន្តហោះកំពុងឆេះ បន្ទាប់ពីការប៉ះទង្គិចជាមួយយន្តហោះល្បាតឆ្នេរនៅឯអាកាសយានដ្ឋាន ហាណេដា (Haneda)ក្នុងទីក្រុងតូក្យូ។ អាកាសយានិក៥នាក់ក្នុងចំណោម៦ នាក់នៅលើយន្តហោះខ្នាតតូចនោះ បានស្លាប់នៅក្នុងការបុកគ្នានេះ។
គួររម្លឹកថា ឧបទ្ទវហេតុបុកគ្នារវាងយន្តហោះដឹកអ្នកដំណើរនិងយន្តហោះខ្នាតតូចនេះ បានកើតឡើងអំឡុងប្រទេសនេះរងការគ្រោះពីគ្រោះរញ្ជួយដីសម្លាប់មនុស្សចំនួន៧៣នាក់ ៕