ឆ្នាំ២០២៣ កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ បាន៥០លានដុល្លារ

2024/01/04 04:50:37 pm        449

កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ ក្នុងបំណាច់ឆ្នាំ ២០២៣ បានប្រមាណ ៥០ លានដុល្លារ ដោយបានកើនឡើងគួរកត់សម្គាល់ ខណៈដែលប្រតិបត្តិការរ៉ែសំណង់ រ៉ែមាស និង​រ៉ែ​ឧស្សាហកម្មផ្សេងៗកំពុងកើតឡើងយ៉ាងផុលផុស។

តាមរយៈកម្រងវីដេអូ អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត របស់​ព្រះរា​ជាណាចក្រកម្ពុជា ក្នុងនោះចំពោះវិស័យរ៉ែ កំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយ​វិស័យ​នេះ​បាន​ចូល​រួមយ៉ាងសំខាន់ក្នុងការចូលរួម អភិវឌ្ឍន៍ប្រទេស ដែលធានា​បានទាំងស្រុង នៃ​ការ​ផ្គត់ផ្គង់​រ៉ែសំណង់ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័នផ្សេងៗ, ចំពោះបញ្ហានេះ វិស័យរដ្ឋ និង​ឯកជន បានរួមគ្នាធ្វើការសិក្សាស្រាវជ្រាវ ស្វែងរុករក និង​អភិវឌ្ឍន៍​ធនធាន​រ៉ែ​ទទួល​បាន​ផ្លែផ្កា​ជា​ហូរហែរ។

ជាក់​ស្តែងផលិតផលរ៉ែសំខាន់រួមមាន ផលិតផលស៊ីម៉ង់ត៍ បានប្រមាណ ៩ លានតោនក្នុងមួយឆ្នាំ និង​រ៉ែមាសបានចំនួន ៩,៥ តោន គិតត្រឹមបំណាច់ឆ្នាំ ២០២៣។ ក្រៅពី​នេះការធ្វើ​ប្រតិបត្តិការ​រ៉ែ​សំណង់ និងរ៉ែឧស្សាហកម្មផ្សេងៗ បានផ្តល់ឱកាសដល់កម្ពុជា អាចនាំធនធានរ៉ែខ្សាច់ ផលិតផល​ពាក់​កណ្តាលសម្រេចថ្មអារ រ៉ែដែក និងដុំមាសចេញទៅក្រៅប្រទេសផងដែរ។

ជុំវិញ​ប្រតិបត្តិការនៃអាជីវកម្មខាងលើនេះ, បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណូល​មិន​មែន​សារ​ពើរពន្ធ ដែលទទួលបានប្រចាំឆ្នាំ មានការកើនឡើងជារៀងរាល់ឆ្នាំ គិតចាប់ពី ២ លានដុល្លារ នៅ​ក្នុង​ឆ្នាំ ២០១៣ កើនដល់ប្រមាណ ៥០ លានដុល្លារ ក្នុងឆ្នាំ ២០២៣។ ជាមួយការគ្រប់គ្រង និង​អភិវឌ្ឍន៍​នេះ ចក្ខុវិស័យវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យរ៉ែ គឺអភិវឌ្ឍន៍ធនធានរ៉ែ ដើម្បី​ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ប្រកបដោយអភិបាលកិច្ចល្អ និងទទួល​ខុសត្រូវ​ខ្ពស់​លើ​ផ្នែក​បរិស្ថាន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm