ត្រឹមបំណាច់ឆ្នាំ២០២៣ កម្ពុជាមានប្រភពថាមពល ២៦គម្រោង មានកម្លាំងផលិត ៣ ៤៥១ មេហ្គាវ៉ាត់

2024/01/04 05:46:21 pm        679

គិតត្រឹមបំណាច់ឆ្នាំ ២០២៣ នេះ កម្ពុជាមានប្រភពថាមពលសរុបចំនួន ២៦ គម្រោង ដែល​មាន​កម្លាំង​ផលិតសរុប ៣ ៤៥១ មេហ្គាវ៉ាត់សម្រាប់ផ្គត់ផ្គង់ដល់លំនៅឋានពលរដ្ឋជាង ៨៨ ភាគរយ ខណៈ​កម្ពុជាកំពុងជំរុញការផ្គត់ផ្គង់អគ្គិសនីដល់គ្រប់ភូមិ ១០០ ភាគរយនៅឆ្នាំត្រឹមឆ្នាំ ២០៣០។

បើតាមការបង្ហាញរបស់ក្រសួងរ៉ែ និងថាមពល អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និង​ប្រេងកាត របស់ព្រះ រាជាណាចក្រកម្ពុជា ក្នុងនោះចំពោះវិស័យអគ្គិសនី គិតត្រឹមបំណាច់ឆ្នាំ ២០២៣ នេះ កម្ពុជាមានប្រភពថាមពលសរុប ពីវារីអគ្គិសនី ថាមពលដើដោយធ្យូងថ្ម ថាមពល​កកើត​ឡើង​វិញជាដើម មានចំនួន ២៦ គម្រោង ដោយមានកំលាំងផលិតសរុប ៣ ៤៥១ មេហ្គាវ៉ាត់ ក្នុងនោះកម្ពុជានឹងប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបានយ៉ាងហោច ៧០ ភាគរយ នៅ​ត្រឹមឆ្នាំ ២០៣០ មកពីប្រភពថាមពល ព្រះអាទិត្យ ខ្យល់ វារីអគ្គិសនី និងជីវម៉ាស ដើម្បី​រួម​ចំណែក​កាត់​បន្ថយផលប៉ះពាល់ដល់បរិស្ថាន ការឡើងកម្តៅផែនដី និងជំរុញ កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។

ទាក់ទិន​ការតបណ្តាញអគ្គិសនីវិញ, ក្រសួងរ៉ែ និងថាមពល បានអភិវឌ្ឍន៍ខ្សែបញ្ជូនបណ្តាញជាតិ ត​ភ្ជាប់​ទៅកាន់ភូមិបាន ចំនួនជាង ៩៨ ភាគរយ និងបាន​ផ្គត់​ផ្គង់​ទៅ​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ជាង ៨៨ ភាគរយរួចហើយ ក្នុងនោះជាផែនការក្រសួងរ៉ែ និង ថាមពល នឹង​ជំរុញ​ការ​ផ្គត់ផ្គង់​ទៅ​ដល់​ភូមិ​ទាំងអស់នៅកម្ពុជាឲ្យបាន ១០០ ភាគរយ នៅត្រឹមឆ្នាំ ២០៣០ ផងដែរ។

សូមបញ្ជាក់ថា ជុំវិញគម្រោងការប្រើប្រាស់ថាមពលកកើតឡើងវិញនេះ, ក្រសួងរ៉ែ និងថាមពល មាន​មហិច្ឆតា គឺធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅសំខាន់ សម្រាប់ការវិនិយោគបៃតង ដើម្បី​ជួយ​កំណើន​សេដ្ឋកិច្ច និងការធានាថា កំណើនប្រែក្លាយទៅជាការបង្កើត ការងារ និង​ការ​លើក​កម្ពស់​សហគមន៍ តាមរយៈកញ្ចប់នៃនិរន្តរភាព។ ម្យ៉ាងវិញទៀត ការថ្លឹងថ្លែង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​រីក​ចម្រើន ថាមពល ដោយមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ឬសង្គមសម្រាប់ មនុស្ស​ជំនាន់​បច្ចុប្បន្ន និងអនាគត ដោយការផ្លាស់ប្តូរទៅជាថាមពល ស្អាត ព្រមទាំងមានប្រសិទ្ធភាពជាងនេះ នឹង​មិន​ត្រឹមតែមានប្រយោជន៍សម្រាប់សេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ វាគឺជាការវិនិយោគ យុទ្ធសាស្ត្រ និងការអនុវត្តក្នុងរយៈពេលវែង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm