ឆ្នាំ២០២៣ កម្ពុជានាំចេញម្រេចបានជាង ៦ពាន់តោន

2024/01/04 06:09:05 pm        245

គិតត្រឹមបំណាច់ឆ្នាំ ២០២៣ ការនាំចេញម្រេចទៅប្រទេសចិនមានចំនួន ៤៩០ គីឡូក្រាម គិត​ជា​ទឹក​ប្រាក់ចំនួន ៩,៥៤៦ ដុល្លារអាមេរិក ខណៈការនាំចេញសរុបមានប្រមាណជាង ៦ ១៥២ តោន ក្នុងនោះនាំចេញទៅប្រទេសចិន ប្រទេសវៀតណាម អាល្លឺម៉ង់ កូរ៉េ ជប៉ុន បារាំង សហរដ្ឋអាមេរិក អ៊ីតាលី រុស្ស៊ី អង់គ្លេស ឥណ្ឌា កាណាដា និងប្រទេសម៉ាឡេស៊ី ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤​នេះ​ថា ការនាំចេញម្រេចទៅកាន់ទីផ្សារចិនស្ថិតក្នុងបរិមាណតិចតួចនៅឡើយ ដោយសារ​យើង​ទើប​បាន​បំពេញនីតិវិធី សម្រាប់ទីផ្សារមួយនេះ ប៉ុន្តែក៏ជាទីផ្សារ​ដែល​មាន​សក្តានុពល​ខ្លាំង​ផង​ដែរ​។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជាបានចុះហត្ថលេខាជាមួយអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០២២ ស្តីពីលក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំចេញ​ម្រេច​ទៅ​កាន់​ប្រទេស​ចិន​។

ឯកឧត្តម បានបន្តថា “បច្ចុប្បន្នក្រសួងកសិកម្ម ក៏កំពុងធ្វើការយកចិត្តទុកដាក់ខ្លាំង ដោយ​បាន​ចាត់​ទុក​ម្រេច គឺជាដំណាំយុទ្ធសាស្រ្តមួយក្នុងចំណោមដំណាំយុទ្ធសាស្រ្តអាទិភាព៤មុនគេ ដែល​យើង​នឹង​រៀបចំ យកមកធ្វើចងក្រងទៅជាសហគមន៍កសិកម្មទំនើប ក្នុងនោះមានដំណាស្រូវ ម្រេច ស្វាយចន្ទីរ និងបន្លែ ហើយយើងសង្ឃឹមថា បើសិន​ជា​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចង​ក្រង​ និង​ប្រែក្លាយ​សហគមន៍​ជា​ច្រើន​សម្រាប់​កសិករ​ដែល​ដាំដំណាំម្រេច​ឲ្យ​ទៅ​ជា​សហគមន៍​កសិកម្ម​ទំនើប​បាន នោះយើងនឹង​បង្កើន​នូវ​លទ្ធភាព​ប្រកួត​ប្រជែង​ នៃ​ទីផ្សារ​ម្រេច​ទៅ​កាន់​ទីផ្សារ​នាំ​ចេញ​នៅ​លើពិភពលោកផងដែរ”។

សូមបញ្ជាក់ថា គិតក្នុងឆ្នាំ២០២៣ ការនាំចេញម្រេចមានចំនួន ៦ ១៥២,៨៣តោន ក្នុង​នោះនាំ​ចេញ​ទៅប្រទេសវៀតណាមចំនួន ៥ ២៣៣តោន ប្រទេសអាល្លឺម៉ង់ចំនួន ៥៣៥,៦៣តោន ប្រទេស​កូរ៉េចំនួន ៧៦,៦៩តោន ប្រទេសថៃចំនួន ៧០តោន សាធារណរដ្ឋឆេកចំនួន ៦៧,៩០​តោន ប្រទេសបារាំងចំនួន ៣៨,០៤តោន សហរដ្ឋអាមេរិកចំនួន ២៦,៧០តោន ប្រទេស​អ៊ីតាលី​ចំនួន ២៥តោន ប្រទេសអ៊ីស្រាអែលចំនួន ២៥តោន កោះតែវ៉ាន់ចំនួន ១៥,០៤តោន ប្រទេស​ម៉ាលី​ចំនួន ១៥តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ១២,៨៧តោន ប្រទេសជប៉ុនចំនួន ៥,៩៩តោន ប្រទេស​រុស្ស៊ីចំនួន ១,៥៩តោន ចក្រភពអង់គ្លេសចំនួន ១,៥០តោន ប្រទេសឥណ្ឌា ០,៩៦តោន ប្រទេស​ចិនចំនួន ០,៤៩តោន ប្រទេសលីទុយអានីចំនួន ០,៤២តោន ប្រទេស​នូវែល​ហ្សេឡង់​ចំនួន ០,៣៧តោន ប្រទេសកាណាដា ០,២៤តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៥តោន ប្រទេ​ស​អូស្រ្តាលីចំនួន ០,១៣តោន ប្រទេសសិង្ហបុរីចំនួន ០,១០តោន ប្រទេសដាណឺម៉ាកចំនួន ០,០២​តោន ប្រទេសហូឡង់ចំនួន ០,០១តោន ប្រទេសអូទ្រីសចំនួន ០,០០៦តោន និងប្រទេស​ម៉ាឡេស៊ី​ចំនួន ០,០០២តោន។

យោងតាម​ស្ថិតិឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម ផ្ទៃដីដាំដុះម្រេច​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន៧ ០៦០ហិកតា នៅទូទាំង១៧ខេត្ត (លើកលែងតែខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ កណ្តាល ភ្នំពេញ ព្រៃវែង ស្ទឹងត្រែង និងស្វាយរៀង ដែលគ្មានការដាំដុះម្រេច) ផ្ទៃ​ដី​ប្រមូលផលមានចំនួន ៦ ៨៣០ ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ១៨ ៥០៣​តោន (ទិន្នផលជាមធ្យមមានចំនួន ២,៧១តោន/ហិកតា)៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm