ក្រុមអ្នកសង្រ្គោះជនរងគ្រោះក្នុងបំណាក់ដីនៅប្រទេសជប៉ុន ជួបឧបសគ្គដោយសារអាកាសធាតុខណៈអ្នកស្លាប់បន្តកើនឡើង

2024/01/04 06:38:30 pm        56

ក្រុមអ្នកជួយសង្គ្រោះជប៉ុនបានតស៊ូនឹងភ្លៀងធ្លាក់ខ្លាំង ការរាំងស្ទះផ្លូវ និងរលករញ្ជួយកាលពីថ្ងៃពុធទី ៣ ខែមករា បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៣ នាក់ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានថាមពលអគ្គិសនី ឬទឹកស្អាតប្រើប្រាស់។

នៅទូទាំងខេត្ត អ៊ីហ្ស៊ីកាវ៉ា(Ishikawa) នៅលើកោះហ៊ុងស៊ូ (Honshu) ស៊ីរ៉ែនបានបន្លើឡើង ខណៈរថយន្តសង្គ្រោះបន្ទាន់ព្យាយាមបើកជំម្នះផ្លូវនានា ដែលត្រូវបានរាំងខ្ទប់ដោយកម្ទេចថ្មនិងដើមឈើដួលរលំ។

ឧបទ្វីប ណូតូ(Noto) រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយការរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រ កាលពីថ្ងៃទី ១ ខែមករា ទន្ទឹមនឹងទីក្រុងកំពង់ផែដូចជា វ៉ាជីម៉ា (Wajima) និងទីក្រុងស៊ូស៊ុយ (Suzu) ក៏មិនខុសពីតំបន់រងគ្រោះផ្សេងៗ ដែលផ្លូវត្រូវបានគ្របដណ្ដប់ដោយល្បប់ លំនៅឋានជាច្រើនខ្នងបាក់រាបដល់ដី និងទូកជាច្រើនគ្រឿងបានលិច។

លោកអភិបាលក្រុង ម៉ាស៊ូហ៊ីរ៉ូ អ៊ីហ្ស៊ូមីយ៉ា (Masuhiro Izumiya) បាននិយាយថា ស្ទើរតែគ្មានផ្ទះសម្បែងណាមួយនៅឈរទេ នៅក្នុងទីក្រុងមួយនៅក្នុងតំបន់ ស៊ូស៊ុយ ។

យោងតាមទូរទស្សន៍ TBS លោកអភិបាលក្រុង បាននិយាយថា លំនៅឋានប្រហែល៩០ % នៅក្នុងទីក្រុងនោះ ត្រូវបានបំផ្លាញទាំងស្រុង ឬស្ទើរតែទាំងស្រុង ហើយស្ថានភាពពិតជាមហន្តរាយបំផុត ។

រដ្ឋាភិបាលក្នុងតំបន់បានបញ្ជាក់ថា មនុស្ស ៧៣នាក់បានស្លាប់ និងជិត ៤០០នាក់រងរបួស ប៉ុន្តែចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។

មនុស្សជាង៣៣.៤០០ នាក់ ស្ថិតនៅក្នុងជម្រកបណ្ដោះអាសន្នហើយអគារយ៉ាងហោចណាស់ ២០០ បានដួលរលំ។ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី ក្នុងតំបន់បាននិយាយថា មនុស្សប្រហែល៣០.០០០ គ្រួសារនៅតែគ្មានថាមពលប្រើប្រាស់ នៅក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa) ហើយមនុស្សជាង១១០.០០០ គ្រួសារ គ្មានទឹកប្រើប្រាស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm