ក្រុមអ្នកជំនាញ UN ជំរុញអាមេរិក ឲ្យបញ្ឈប់គម្រោងការប្រហារជីវិតដោយប្រើឧស្ម័នអាសូតជាលើកដំបូង

2024/01/04 06:58:07 pm        145

ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ (០៣ មករា) បានជំរុញឱ្យអាជ្ញាធរសហរដ្ឋអាមេរិក បញ្ឈប់ផែនការប្រហារជីវិតអ្នកទោសម្នាក់ដោយការថប់ដង្ហើមដល់ស្លាប់ ដោយប្រើប្រាស់ឧស្ម័នអាសូតសុទ្ធ ដោយនិយាយថាវិធីសាស្ត្រ ដែលមិនបានសាកល្បងនេះ អាចធ្វើឱ្យអ្នកទោសនោះទទួលរងនូវ «ការប្រព្រឹត្តិអំពើឃោរឃៅ អមនុស្សធម៌ ឬថោកទាប និងដូចជាការធ្វើទារុណកម្ម»។

អ្នកទោសឈ្មោះ ខេននីត ស្មីត (Kenneth Smith) វ័យ ៥៨ឆ្នាំ ដែលត្រូវបានកាត់ទោសពីបទស៊ីឈ្នួលឃាតកម្ម ដែលបានប្រព្រឹត្តក្នុងឆ្នាំ១៩៨៨ គ្រោងនឹងត្រូវប្រហារជីវិតនៅរដ្ឋ អាឡាបាម៉ា (Alabama) របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែមករា ខាងមុខនេះដោយប្រើវិធីសាស្ត្រ ដែលមានបំណងកាត់ផ្ដាច់អុកស៊ីសែនដោយការប្រើម៉ាសគ្របមុខដែលភ្ជាប់ទៅស៊ីឡាំងឧស្ម័នអាសូត។

នេះជាលើកដំបូងហើយក្នុងពិភពលោក ដែលការកាត់ទោសតាមផ្លូវតុលាការត្រូវបានអនុវត្តដោយប្រើការថប់ដង្ហើមដល់ស្លាប់ដោយឧស្ម័នអសកម្មបែបនេះ នេះបើយោងតាមក្រុមអ្នកជំនាញការដាក់ទោសទណ្ឌ។

អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួនបួននាក់បាននិយាយថា វិធីសាស្ត្រប្រហារជីវិតថ្មីនេះអាចបង្កឱ្យមាន «ការឈឺចាប់យ៉ាងធ្ងន់ធ្ងរ» និង «ការស្លាប់ដ៏ឈឺចាប់ និងគួរឱ្យអាម៉ាស់» ដែលទំនងជាបំពានលើសន្ធិសញ្ញាអន្តរជាតិ ដែលសហរដ្ឋអាមេរិកជាភាគី ដោយហាមឃាត់ការធ្វើទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ផ្សេងទៀត ព្រមទាំងការដាក់ទណ្ឌកម្មយ៉ាងថោកទាបជាដើម៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        23
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        23
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm