ការព្រមានរួមចំពោះក្រុមឧទ្ទាមហ៊ូធី៖ ត្រូវបញ្ឈប់ការវាយប្រហារ បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខនឹងផលវិបាកជាច្រើន

2024/01/04 07:10:37 pm        124

ប្រទេសចំនួន១២កាលពីថ្ងៃពុធ បានចេញការព្រមានរួមគ្នាមួយទៅកាន់ក្រុមហួទីដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន ដោយទាមទាឲ្យពួកគេបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុង សមុទ្រក្រហម។ ទោះជាយ៉ាងនេះក្តី ការព្រមាននេះ មិនបានបញ្ជាក់ថា តើនឹងចាត់វិធានការបែបណា ប្រសិនបើការវាយប្រហារទាំងនេះ នៅតែបន្ត។

ក្រុមនេះ បានធ្វើការវាយប្រហារចំនួន ២៤លើក ចាប់តាំងពីថ្ងៃទី ១៩ ខែវិច្ឆិកា នេះបើយោងតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក អូស្ត្រាលី បារ៉ែន បែលហ្ស៊ិក កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ នូវែលសេឡង់ និងចក្រភពអង់គ្លេស បានទាមទារនៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃពុធថា៖«យើងអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់នូវការវាយប្រហារខុសច្បាប់ទាំងនេះ និងដោះលែងនាវា និងនាវិកដែលជាប់ឃុំដោយខុសច្បាប់ទាំងនោះ»។

ក្រុមហួទីនឹងទទួលខុសត្រូវចំពោះផលវិបាកនានា ប្រសិនបើពួកគេ នៅបន្តការគំរាមកំហែងដល់អាយុជីវិត សេដ្ឋកិច្ចពិភពលោក និងលំហូរពាណិជ្ជកម្មសេរី នៅក្នុងផ្លូវទឹកដ៏សំខាន់ក្នុងតំបន់។ យើងនៅតែប្តេជ្ញាចិត្តចំពោះសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ ហើយប្តេជ្ញាថា នឹងចាប់តួអង្គអាក្រក់ៗឲ្យទទួលខុសត្រូវ ចំពោះការរឹបអូស និងការវាយប្រហារដោយខុសច្បាប់ទាំងអស់នោះ»។

ការព្រមាននេះ បានបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហួទីដែលកំពុងបន្តនៅសមុទ្រក្រហម គឺខុសច្បាប់ មិនអាចទទួលយកបាន និងធ្វើឲ្យអស្ថិរភាពកាន់តែជ្រៅឡើង។ មិនមានហេតុផលត្រឹមត្រូវតាមច្បាប់សម្រាប់គោលដៅដោយចេតនាលើការដឹកជញ្ជូនស៊ីវិល និងនាវាកងទ័ពជើងទឹកនោះទេ។

ការវាយប្រហារលើនាវា រួមទាំងនាវាពាណិជ្ជកម្ម ដោយប្រើយានដ្រូន ទូកតូចៗ និងមីស៊ីល រួមទាំងការប្រើជាលើកដំបូងនូវមីស៊ីលបាលិស្ទិកប្រឆាំងនាវា គឺជាការគំរាមកំហែងដោយផ្ទាល់ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ដែលដើរតួជាមូលដ្ឋានគ្រឹះនៃពាណិជ្ជកម្មពិភពលោក នៅក្នុងផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោក។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm