កម្ពុជា-ប្រ៊ុយណេប្តេជ្ញារួមគ្នា ពង្រឹង និងជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ឱ្យកាន់តែមានប្រសិទ្ធភាព

2024/01/04 01:53:22 pm        138

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Pengiran Kasmirhan Pengiran Tahir (ប៉ាន់ជីរ៉ាន់ កាស្មៀហាន ប៉ាន់ជីរ៉ាន់ តាហ៊ី) ឯកអគ្គរាជទូត នៃប្រទេសប្រ៊ុយណេដារូស្សាឡាម (Brunei Darussalam) ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពី អនុស្សរណៈយោគយល់គ្នា លើវិស័យវប្បធម៌ ដែលបានចុះកាលពីឆ្នាំ២០២១។

ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអបអរសាទរលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកជំទាវ ទទួលបានទំនុកទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំង ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសូមអបអរសាទរសួស្តីឆ្នាំថ្មី ២០២៤។

ជាការឆ្លើយតបលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណ និងសូមស្វាគមន៍​ឯកឧត្តមឯកអគ្គរាជទូត នៃប្រទេសប្រ៊ុយណេដារូស្សាឡាម ជាពិសេសក្នុងជំនួប​នាថ្ងៃនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងប្រ៊ុយណេ។ តាមពិតទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ នៃប្រទេសប្រ៊ុយណេ បានចុះអនុស្សរណៈយោគយល់គ្នា តាមប្រព័ន្ធពីចម្ងាយ កាលពីឆ្នាំ២០២១ នាអំឡុងពេលនោះ យើងកំពុងរងផលប៉ះពាល់ដោយសារវិបតិ្តកូវីដ-១៩។ ហើយកិច្ចពិភាក្សានាថ្ងៃនេះ ក៏ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបតិ្តការ បន្ទាប់ពីបានចុះMOU ឆ្នាំ២០២១នាពេលកន្លងមក និងអនុវត្តការងារបន្តដែលភាគីបានចុះMOU រួចមកហើយ។

សូមបញ្ជាក់ផងដែរថា អនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា និងប្រ៊ុយណេដារូស្សាឡាម ផ្តោតសំខាន់ជាច្រើនផ្នែក លើវិស័យសិល្បៈវប្បធម៌ រួមមាន៖ ពិព័រណ៍ ឧស្សាហកម្មច្នៃប្រឌិត ការអប់រំសិល្បៈ អភិរក្ស និងការជួសជុលសម្បតិ្តបេតិកភណ្ឌជាដើម ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm       
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am