ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) នេះ បានរាយការណ៍ថា រដ្ឋាភិបាលយោធាសហភាពមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសចំនួន ៩.៦៥២នាក់ ក្នុងនោះរួមទាំងជនបរទេស ១១៤នាក់ផងដែរ ក្រោមការលើកលែងទោសមួយ ដែលធ្វើឡើងដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសនេះ។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីពួកយោធាបានដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបានផ្លាស់ប្តូរបទពិសោធន៍លទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍ និងបានប្រើប្រាស់កម្លាំងយ៉ាងឃោរឃៅ ដើម្បីកម្ចាត់ការតវ៉ា។
រដ្ឋាភិបាលយោធាបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសខ្លីមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «ដោយមានចេតនារក្សាទំនាក់ទំនង ជាមួយប្រទេសផ្សេងទៀត និងលើហេតុផលមនុស្សធម៌ អ្នកទោសបរទេសចំនួន ១១៤នាក់ នឹងត្រូវបានលើកលែងទោស។ ពួកគេនឹងត្រូវនិរទេស»៕