
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់អាមេរិក ក្នុងការគាំទ្រអ៊ុយក្រែន ក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានពេញលេញរបស់រុស្ស៊ី។
អ្នកសារព័ត៌មានម្នាក់ បានសុំឲ្យលោក Miller ធ្វើអត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលសហរដ្ឋអាមេរិកចង់ឲ្យអ៊ុយក្រែនបញ្ជូនយុទ្ធសាស្ត្ររបស់ខ្លួនពីជ័យជម្នះទាំងស្រុងទៅជាជំហរការចរចាដ៏រឹងមាំបំផុត។
លោក Miller បានឆ្លើយតបយ៉ាងខ្លីថា៖«ទេ ទេ រឿនោះ គឺមិនពិតទេ»។
នៅក្នុងខែធ្នូ យ៉ាងហោចណាស់ប្រព័ន្ធផ្សព្វផ្សាយចំនួនពីរគឺ សារព័ត៌មាន The New York Times (NYT) និង Politico បានចុះផ្សាយព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរដតិចតួច នៅក្នុងយុទ្ធសាស្រ្តរបស់អាមេរិកទាក់ទងនឹងអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ បានអះអាងថា សហរដ្ឋអាមេរិកដាក់យុទ្ធសាស្ត្រការពារបន្ថែមទៀតលើអ៊ុយក្រែន ដើម្បីរក្សាទឹកដីរបស់ខ្លួន និងប្រមូលកម្លាំងសម្រាប់រារាំងការវាយលុករបស់រុស្ស៊ី។ ក្នុងចំណោមហេតុផលសម្រាប់ការផ្លាស់ប្តូរនេះ គឺភាពមិនច្បាស់លាស់អំពីការគាំទ្របន្ថែមទៀត ដោយសារតែការជជែកពិភាក្សានៅក្នុងសភា។
សារព័ត៌មាន NYT ក៏បានសរសេរអំពីការត្រៀមខ្លួនរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការចុះហត្ថលេខាលើ «បទឈប់បាញ់» ប្រសិនបើទីក្រុងគីវ និងលោកខាងលិចទទួលស្គាល់ដែនដីអ៊ុយក្រែនមួយចំនួនដែលត្រូវបានគ្រប់គ្រងដោយខុសច្បាប់នោះ ជារបស់រុស្ស៊ី។