
មេដឹកនាំក្រុមហេសបូឡា លោក ស៊ីយីដ ហាសាន ណាសរ៉ាឡា (Seyyed Hassan Nasrallah) បានព្រមានអ៊ីស្រាអែលកាលពីថ្ងៃពុធថា ការចាប់ផ្តើមសង្គ្រាមទ្រង់ទ្រាយធំលើប្រទេសលីបង់ នឹងត្រូវ «ចំណាយច្រើន» ហើយថា ការធ្វើឃាតមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស នៅទីក្រុងបេរូត នឹងមិនមានការផ្តន្ទាទោស នៅឡើយទេ។
លោកណាសរ៉ាឡា បាននិយាយអំពីអ៊ីស្រាអែល ក្នុងអំឡុងពេលសុន្ទរកថាដែលផ្សាយបន្តផ្ទាល់តាមរយៈវីដេអូ នៅកន្លែងជួបជុំមួយ ដើម្បីរំលឹកដល់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាស៊ីម សូឡេម៉ានី ( Qasem Soleimani) ក្នុងខួបលើកទី៤នៃការធ្វើឃាតលោក ក្នុងការវាយប្រហារដោយយានដ្រូន នៅអ៊ីរ៉ាក់ថា៖« ប្រសិនបើសត្រូវគិតចង់ធ្វើសង្រ្គាមលើប្រទេសលីបង់ នោះការប្រយុទ្ធរបស់យើង នឹងគ្មានដែនកំណត់ អតិបរមា ច្បាប់ ឬការរឹតបន្តឹងទេ ហើយលោកដឹងពីអ្វីដែលលោក ចង់មានន័យថា»។
ដោយនិយាយសំដៅទៅលើ «មីស៊ីល សមត្ថភាព និងក្រុមសកម្មប្រយុទ្ធរបស់ក្រុមហេសបូឡា លោកណាសរ៉ាឡា បានសង្កត់ធ្ងន់ថា៖«នេះគឺត្រូវនិយាយថា យើងមិនខ្លាចសង្រ្គាម និងមិនស្ទាក់ស្ទើរ...អ្នកណាដែលគិតចង់ [ចូលរួម] ក្នុងសង្គ្រាមជាមួយយើងសហរដ្ឋអាមេរិក លោកនឹងសោកស្តាយ ប្រសិនបើព្រះជាម្ចាស់ សព្វព្រះទ័យ»។
លោកណាសរ៉ាឡា ដែលយុទ្ធជនរបស់ខ្លួន បានកំពុងប្រយុទ្ធជាមួយទាហានអ៊ីស្រាអែលតាមបណ្តោយព្រំដែនលីបង់ ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើង ក្នុងខែតុលា បានព្រមានថា សង្រ្គាមកាន់តែធំ នឹងត្រូវខូចខាតធ្ងន់ធ្ងរណាស់។