
កាលពីថ្ងៃពុធម្សិលមិញ ទីក្រុងភាគខាងជើង Manali ប្រទេសឥណ្ឌា បានមើលឃើញលំហូរភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ ពេលដែលទីក្រុងតំបន់ភ្នំហិម៉ាឡៃមួយនេះ រៀបចំពិធីបុណ្យរដូវរងាចម្រុះពណ៌ដ៏ស្រស់បំព្រង ។
ពិធីបុណ្យមានរយៈពេល ៤ថ្ងៃនេះ គឺជាការប្រារព្ធពិធីបុណ្យប្រចាំឆ្នាំដែលមានការដង្ហែព្យុហយាត្រា របាំប្រជាប្រិយ និមិត្តសញ្ញាវប្បធម៌ និងការនិទានរឿងព្រេងហិម៉ាឡៃ ការនិទានរឿង មហោស្រពភាពយន្ត តូបលក់ចំណីអាហារ និងការប្រកួតប្រជែង ។
ភ្ញៀវទេសចរ និងអ្នកស្រុក បានជួបជុំគ្នាលើឆាកបុណ្យ សប្បាយរីករាយជាមួយការផ្តល់ជូនពិធីបុណ្យ អំឡុងពេលរដូវរងាត្រជាក់បំផុតនៅប្រទេសឥណ្ឌា ។
លោក Dhanush Chaudhry គឺជាសិល្បករស្លៀកពាក់ជាព្រះសិវៈហិណ្ឌូ និយាយថា នៅក្នុងពិធីបុណ្យរដូវរងារៀបចំលើទឹកដីព្រះ ពួកយើងរៀបរាប់ពីការរៀបអភិសេករបស់ព្រះសិវៈ ដែលត្រូវបានគេគោរពបូជាយ៉ាងទូលំទូលាយនៅទីនេះ នៅទីក្រុង Manali ៕