មន្ត្រី​ជំនាញ​ខេត្តតាកែវ ​ស្នើ​កុំ​ឱ្យ​មានការ​ដាក់​លក់​ឱសថ ៤ប្រភេទ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ពលរដ្ឋ

2021/04/27 09:59:58 am        27

តាកែវ ៖ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ និង​ជា​ប្រធាន​គណៈ​ឱសថការី​ខេត្តតាកែវ​ លោក​ឱសថ ការី ផាន់ វ៉ាន់ បាន​ណែនាំ​ដល់​ឱសថ​ស្ថាន​ដែល​ជា​សមាជិក​របស់​ឱសថការី​ទូទាំង​ខេត្តតាកែវ​ទាំងអស់​មិន​ត្រូវ​ដាក់លក់​ឱសថ​៤​មុខ ​ដែល​ក្រសួងសុខាភិបាល​ បាន​ហាមឃាត់ ​ដែល​ក្នុងនោះ​រួមមាន​ ថ្នាំ​គ្រុនចាញ់ ថ្នាំ​របេង ថ្នាំ​អេដស៍​ និង​ឧបករណ៍​ត្រួតពិនិត្យ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ។


ថ្លែង​នៅ​ក្នុង​ឱកាស​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ក្របខណ្ឌ​និយ័ត កម្ម​គោល​ការណែនាំ​ស្តីពី​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​សម្រាប់​ឱសថការី​ ការ​ផ្តល់​ជូន​វិញ្ញាបនបត្រ​បញ្ជិកា ឱសថ​ការី​កម្ពុជា ​និង​លិខិត​ថ្លែងអំណរគុណ​(​កូ​វីដ​១៩ )​ ដល់​សមាជិក​ខេត្តតាកែវ ​នៅ​ថ្ងៃទី​១២​ ខែតុលា ​លោក​ឱសថការី ផាន់ វ៉ាន់ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​ដាស់តឿន​ និង​ណែនាំ​ដល់​បងប្អូន​ដែល​ជា​សមាជិក​ឱសថការី​សម្រាប់​ខេត្តតាកែវ ​ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ដែល​បាន​ហាម​ដាច់ខាត​នៅ​តាម​កន្លែង​លក់​ថ្នាំពេទ្យ ឬ​ ហ្វា​ម៉ា​ស៊ី​និង​គ្លី​និច ឯកជន​មិន​ឲ្យ​មានការ​ដាក់​លក់​ឱសថ​បួន​មុខ ​ដែលមាន​ដូចជា​ថ្នាំ​គ្រុនចាញ់ ​ថ្នាំ​របេង ថ្នាំ​អេដស៍ និង​ឧបករណ៍​ត្រួតពិនិត្យ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​ ជាដាច់ខាត ប្រសិនបើ​ឱសថ​ស្ថាន​ណាមួយ​ដាក់​លក់​ថ្នាំ​ហាមឃាត់​ទាំងអស់នេះ ​គឺ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ច្បាប់ ។

លោក ​បន្តថា មូល​ហេតុដែល​ក្រសួង​ហាមឃាត់​នៅ​ការដាក់​លក់​ឱសថ​ទាំងនេះ ​គឺ​ដើម្បី​ការពារ​សុខុមាលភាព ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ដែល​នាំគ្នា​ទៅ​ឱសថ​ទិញ​ពី​កន្លែង​លក់​តាម​គ្លីនិក ហ្វាម៉ា​ស៊ី ឬ​កន្លែង​លក់​ថ្នាំពេទ្យ​ផ្សេងៗ ដែល​មិន​មាន​ជំនាញ​ច្បាស់លាស់​ និង​មិនបាន​ត្រួតពិនិត្យ​អំពី​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ត្រឹមត្រូវ ​ដែល​នាំ​អោយមាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព និង​អាយុជីវិត​របស់​អ្នកប្រើប្រាស់ ។​ លោក​ ឱសថ​ការ​រី ផាន់ វ៉ាន់ ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ការសង្ស័យថា ខ្លួន​មាន​អាការៈ ឬ​ជំងឺ​ណាមួយ​នោះ​សូម​ឲ្យ​ទៅ​ពិនិត្យ​អោយ​បាន​ច្បាស់​លាស់​ជា មួយ​គ្រូពេទ្យ​ដែល​មាន​ជំនាញ ឬ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​រដ្ឋ​ដែល​ជិត​កន្លែង​រស់​នៅរ​បស់បង​ប្អូន ​ព្រោះថា ​នៅតាម​ទីតាំង​ទាំងនោះ​យើង​មាន​គ្រូពេទ្យ​ជំនាញ និង​ព្យាបាល​ជូន​ដោយ​មិន​មានការ​គិតលុយ​នោះទេ​៕

​អត្ថបទ ៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm