ក្រុម​ពេទ្យ​យោធា​ក្រសួងការពារជាតិ​បន្ត​ចុះ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ តាម​ឃុំ​នានា​ក្នុងស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​

2021/06/22 10:30:26 pm        349

កំពង់ស្ពឺ ​៖ នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់​សាំង​របស់​ទ័ព​មួក​ខៀវ ចុះ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ជូន​បណ្តា​ពលរដ្ឋ​ទូទៅ​ ប្រមាណ​ជាង​១​ម៉ឺន​នាក់​ឃុំ​វាល​ពង់​ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ។

បើតាម​ឧ​ត្ត​ម​សេនីយ៍​ សែម រតនា ប្រធាន​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​បាន​ថ្លែង​ប្រាប់ ​BTV ថា បន្ទាប់ពី​ទទួល​បទបញ្ជា​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង នៅថ្ងៃនេះ ​ក្រុម​ពេទ្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ចំនួន​ជិត​៦០​រូប ​បាន​និងកំពុង​ប្រើប្រាស់​រយៈពេល​ចំនួន​១៥​ថ្ងៃ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ ដូ​ស​ទី​១​ជូន​បណ្តា​ពលរដ្ឋ​ទូទៅ​ឃុំ​វាល​ពង់​មុនគេ​ក្នុងចំណោម​ឃុំ​នានា​ទៀត​របស់​ស្រុក​ឧ​ត្តុ​ង្គ ​ខណៈ​ឃុំ​វាល​ខ្ពង់​គឺជា​តំបន់​ទីប្រជុំជន ​កម្មករ​បំរើការ​ងារ​តាម​រោងចក្រ ​និង​មាន​បញ្ហា​ប្រឈម​ខ្លាំងជាងគេ​។

ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា បាន​បន្តថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នៅ​ស្រុក​ឧ​ត្តុ​ង្គ បាន​ធ្វើឡើង​បន្ទាប់​ក្រុម​ពេទ្យ​ទ័ព​មួក​ខៀវ ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ជូន​ពលរដ្ឋ​នៅក្នុង​អតីត​តំបន់​ក្រហម ​និង​តំបន់​លឿងទុំ ក្នុង​រាជធានី​ភ្នំពេញ ​ហើយ​ពង្រីក​ការ​ចាក់​មក​តាម​បណ្តា​ស្រុក​នានា​ ដែល​នៅ​ជិត​ជាប់​ជាយ​រាជធានី​ភ្នំពេញ​។

ពលរដ្ឋ​ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំង ​បាន​ថ្លែងថា ​បន្ទាប់ពី​ទទួល​បាន​សំបុត្រ​អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ពី​មេភូមិ​នៅ​តាម​បណ្តា​ភូមិ​នានា ​បណ្តា​ពលរដ្ឋ​បាន​សំដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង ​និង​មានការ​ទន្ទឹង​រង​ចាំ​ចាក់​វ៉ាក់សាំង​នេះ ​ខណៈ​ក្នុងអំឡុងពេល​មូលដ្ឋាន​របស់​គាត់​បាន​និង​កំពុង​ជួប​ប្រឈម​នឹង​បញ្ហា​ការ​រាតត្បាត​កូ​វីដ-​១៩​នេះ​ផងដែរ​។

បើតាម​ការ​បញ្ជាក់​ពី​ឧ​ត្ត​ម​សេនីយ៍ទោ សែម រតនា បានអោយដឹងថា ​បើ​ពិនិត្យ​ស្ថានភាព​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នៅក្នុង​ស្រុក​ឧ​ត្តុ​ង្គ​ជារួម គឺ ​ក្រសួងការពារជាតិ​បាន​បែងចែក​ក្រុម​ពេទ្យ​យោធា​ចាក់​វ៉ាក់សាំង​ចំនួន​៤​ក្រុម​ រួមមាន ៖ ក្រុមគ្រូពេទ្យ​មកពី​អង្គភាព​បញ្ជូន​សារ ​មកពី​ខាង​កង​ទ័ពជើងគោគ ខាង​កងទ័ព​មួក​ខៀវ ​និង​ក្រុម​នាយទាហាន​សកម្ម ​ បាន​និងកំពុង​ចាក់​នៅ​តាម​បណ្តា​ឃុំ​ផ្សេងៗ​គ្នា​ក្នុងស្រុក​ឧ​ត្តុ​ង្គ ​ខេត្តកំពង់ស្ពឺ​៕

​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm