
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) សន្មតថា អឺរ៉ុបទាំងមូល ត្រូវតែមានកម្លាំងយោធាខ្លាំងជាងរុស្ស៊ី ដើម្បីការពារព្រំដែនរបស់ខ្លួន ព្រោះតាមទស្សនៈយុទ្ធសាស្ត្រ រុស្ស៊ីកំពុងកំណត់គោលដៅលើអឺរ៉ុប។
លោកថាស់ បានប្រកាសថា គណៈកម្មាធិការសន្តិសុខមួយ នឹងត្រូវបានបង្កើតឡើង ក្រោមរដ្ឋាភិបាលនេះ ដើម្បីដោះស្រាយជាមួយនឹងការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខនៃព្រំដែនរបស់ប្រទេសប៉ូឡូញ «ជាពិសេសដែនអាកាស» និង «ការពង្រឹងផ្នែកខាងកើតដោយមានការចូលរួមពីសម្ព័ន្ធមិត្តរបស់យើង»។
លោកបានបន្ថែមថា យើងបានរៀបចំគំនិតផ្តួចផ្តើមបែបនេះជាមួយប្រមុខក្រសួងការបរទេស លោក Radosław Sikorski ដែលជាការអំពាវនាវឲ្យគិតគូរពីតម្រូវការនៃឧស្សាហកម្មសព្វាវុធអ៊ឺរ៉ុប ដើម្បីគាំទ្រដល់អ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារតែសេដ្ឋកិច្ចរុស្ស៊ីស្ទើរតែទាំងមូល បានប្តូរទៅប្រព័ន្ធផលិតសព្វាវុធយោធារួចទៅហើយ ហើយអឺរ៉ុប កំពុងដើរតាមក្រោយ»។
លោកថាស់ បាននិយាយថា គំនិតនេះ គឺត្រូវរួបរួមគ្នា ដោយប្រើមធ្យោបាយការទូត និងការបញ្ចុះបញ្ចូលតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យសហភាពអឺរ៉ុបទាំងមូលយល់ថា ប្រសិនបើគ្មានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងវិស័យសព្វាវុធទេ យើងនឹងយឺតពេល។