
ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេតរុស្ស៊ី បាននៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សអ៊ុយក្រែន Kyivstar អស់រយៈពេលជាច្រើនខែកាលពីឆ្នាំមុន ហើយពេលដែលពួកគេវាយប្រហារកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ ពួកគេបានធ្វើឲ្យក្រុមប្រតិបត្តិករនៅក្រៅប្រព័ន្ធទាំងស្រុង ហើយនិងធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ២៤លាននាក់ អស់រយៈពេលជាច្រើនថ្ងៃ ។
លោក Illia Vitiuk គឺជាប្រធានក្រុមវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេតសម្រាប់សេវាកម្មសនិ្តសុខអ៊ុយក្រែន បាននិយាយទាំងស្រុងជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដោយលោកបញ្ចេញរឿងរ៉ាវលម្អិតថ្មីៗពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារលោកចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេតខ្លាំងបំផុត ចាប់តាំងពីការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន ។
លោក Vitiuk និយាយថា ការវាយប្រហារនេះ គឺជាសារដ៏ធំមួយ គឺជាការព្រមានដ៏ធំមួយ មិនត្រឹមតែចំពោះអ៊ុយក្រែនមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឲ្យពិភពលោកខាងលិចទាំងមូលយល់ថា គ្មាននរណាម្នាក់ពិតជាមិនអាចប៉ះបាននោះទេ ។ ជាការពិតក្រុមហ៊ុន Kyivstar គឺជាក្រុមហ៊ុនឯកជន វាគឺជាក្រុមហ៊ុនធំ ក្រុមហ៊ុនអ្នកមាន ហើយពួកគេវិនិយោគច្រើនណាស់លើសន្តិសុខវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេត ។
អំឡុងការស៊ើបអង្កេត ព័ត៌មាន SBU បានរកឃើញថា ក្រុមវាយប្រហារតាមអ៊ិនធឺណេត ប្រហែលជាព្យាយាមវាយប្រហារចូលក្រុមហ៊ុន Kyivstar នៅក្នុងខែមីនា ឬលឿនជាងនេះ ។
ការវាយប្រហារនៅក្រុមហ៊ុន Kyivstar បានចាប់ផ្តើមពេលដែលប្រធានាធិបតីអ៊ុយក្រែននៅទីក្រុង Washington ដើម្បីទាមទារឲ្យមានជំនួយយោធាបន្ថែមទៀត ។ ពលរដ្ឋអ៊ុយក្រែនប្រញាប់ទិញស៊ីមកាតផ្សេងទៀត ដោយសារតែការវាយប្រហារមួយនេះ ៕