ប្រជាពលរដ្ឋ​ជាច្រើន​ ដាក់​តាំង​រូបភាព​ខ្លួន​អបអរសាទរ​ខួប ​៧០​ឆ្នាំ​ នៃ​ការ​បង្កើន​គណបក្ស​ប្រជាជន​កម្ពុជា​

2021/06/22 06:23:22 pm        758

​ភ្នំពេញ៖ ខណៈ​នៅ​សល់តែ​ ០៦​ថ្ងៃ​ទៀត ខួប​ទី​៧០​ឆ្នាំ​ជា​ថ្ងៃកំណើត ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​(២៨ មិថុនា​១៩៥១-២៨ មិថុនា ២០២១) មាន​មន្ត្រី​រាជកា បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន ដែល​បាន​កំពុង​លេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​នោះ បាន​ដាក់​តាំង​រូប​ស្ទីឃ័រ​នៅលើ​ហ្វេ​ស​បុក​របស់​ពួក​ផង​ខ្លួន​ជាច្រើន ដើម្បី​អបអរសាទរ ដោយ​ការ​ដាក់​តាំង​នេះ ​គឺជា​ការ​បង្ហាញ​នូវ​ការ​ស្រឡាញ់ និង​នឹក​គុណ​របស់​គណបក្ស​នេះ​ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន សុខសន្តិភាព និង​ការ​អភិវឌ្ឍ​រហូតដល់​សព្វថ្ងៃនេះ​។​

​បើ​តាម​ការសង្កេត ការ​ដាក់​តាំងនូវ​ស្ទី​ឃ័​រ​រូបភាព​របស់​មន្ត្រីរាជកា និង​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​បណ្តាញ​សង្គម​នេះ​ គឺជា​ការ​ជំនួស​ដោយ​ការ​ជួបជុំ​ធ្វើ​មីទ្ទិញ ដោយសារតែ​ស្ថានការណ៍​បច្ចុប្បន្ន​នៃ​ប្រទេស​បាន​កំពុង​ជួប​នូវ​វិបត្តិ​មេរោគ​កូ​វិដ​១៩​។

ប៉ុន្តែ​ ទោះជា​យ៉ាងនេះ ការផ្សព្វផ្សាយ​នូវ​ឡូ​ហ្គូ បដា​ពាក្យស្លោក​នានា​ក្នុងឱកាស​ខួប​៧០​ឆ្នាំនេះ គឺជា​ការ​បង្ហាញ​នូវ​ភាពស្មោះត្រង​របស់​ពួកគេ​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​បាន​រំដោះជាតិ​មាតុភូមិ​ឲ្យ​រួច​ផុតពី​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ហើយក៏​ជា​គណបក្ស ដែល​បាន​ឲ្យ​ពួកគេ​មានជីវិត​ដោយ​សុខ​ស្រួល​រហូតដល់​សព្វថ្ងៃ​នេះដែ​រ​។​

​គណបក្ស​ប្រជាជន​ គឺ​ត្រូវ​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយ​អ្នក​ជាតិនិយម​កម្ពុជា​ដើម្បី​រំដោះ​ជាតិ​កម្ពុជា​ពី​ការគ្រប់គ្រង​របស់​ពួក​អាណានិគម​បារាំង​។

នៅ​ក្នុង​រយៈពេល​នៃ​៧០ ឆ្នាំ​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​ឥត​ប្រែប្រួល​នូវ​សារជាតិ​របស់​ខ្លួន ជា​គណបក្ស​របស់​ប្រជាជន អាស្រ័យ​ដោយ​ប្រជាជន និង​ដើម្បី​ប្រជាជន ហើយ​បា​នស​ម្រ​ច​សមិទ្ធផល​ធំៗ​ជាច្រើន​ជូន​ជាតិ​មាតុភូមិ​ទាំងមូល​។ ចាប់​តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន ​គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។​

​យោង​តាម​សេចក្តីជូនដំណឹង​របស់​យុវជន​គណបក្ស​ថ្នាក់​កណ្តាលលេខាដ្ឋាន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ស្តីពី​ការចូលរួម​អប់អរសាទរ​ខួប​លើក​ទី​៧០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទូរទស្សន៍​BTV​ទទួលបាន​នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ បានស្នើ​ទៅ​សមាជិក​-​សមាជិកា​គ្រប់លំដាប់​ថ្នាក់ ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំងអស់ គប្បី​រៀបចំ​នូវ​សា​លិខិត​អបអរសាទរ​ខួប​លើក​ទី​៧០​ឆ្នាំ នៃ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ផ្តោតលើ​ខ្លឹមសារ​ទាក់ទង​និង​សមិទ្ធផល​របស់​គណបក្ស ឡូ​ហ្គូ បដា ពាក្យស្លោក និង​ផ្សព្វផ្សាយ​ឲ្យ​បាន​អធិកអធម តាម​បណ្តាញ​ព័ត៌មាន​នានា ដូចជា​គេហទំព័រ​ផ្លូវការ ហ្វេ​ស​បុក តេ​លេ​ក្រាម មី​សិន​ជ័រ វ៉​ត​ស្អាប់ ជាដើម​៕ អត្ថបទ៖​បាន ចក់​​​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm